កាលពីព្រលប់ថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០២០ សិល្បករមួយចំនួនបានសម្តែងភាពភ្ញាក់ផ្អើលពេញបណ្តាញសង្គមរៀងៗខ្លួន ព្រោះតែដំណឹងអកុសលមួយ។ នោះគឺជាមរណៈភាព តារាចម្រៀង លី ណាកូ ដែលស្ងាត់ពីសិល្បៈ ការណ៍ពិតមានជំងឺប្រចាំកាយរហូតអស់ជីវិតយ៉ាង សោកស្តាយបំផុត។អារម្មណ៍អ្នកសិល្បៈគ្រប់គ្នាជាមិត្តធ្លាប់ស្គាល់គឺទទួលយកមិនបាន។
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះ តារាចម្រៀង លោក លី ណាកូ ដែលទើបតែទទួលដំណឹងថា បានទទួលមរណភាព ដោយសារជម្ងឺមហារីកគ្រាប់ឈាម នៅខេត្តបាត់ដំបង នាល្ងាចថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០២០ ។ តារាសិល្បៈជាច្រើនឮហើយរន្ធត់ ដោយសារកាលនៅមានជីវិត លី ណាកូ បានធ្លាប់ចូលរួមជាមួយគ្រួសារនាពេលកន្លងមក ហើយក្រុមក៏ធ្លាប់មានអនុស្សាវរីយ៍ជាមួយប្អូនច្រើនដែរ មិនគួរប្អូនទៅលឿនបែបនេះសោះ។
គួរបញ្ជាក់ដែរថា លី ណាកូ ជាតារាចម្រៀងមិនទាន់ជោគជ័យខ្លាំងលើ សិល្បៈប៉ុន្មាននោះទេ។តែលោកនៅតែជឿជាក់លើទឹកដមសំឡេងដ៍ ពិរោះរបស់លោករហូតចាប់ផ្តើមមានគេស្គាល់បណ្តើរៗ។ ចាប់ផ្តើមមានសញ្ញាទាក់ទាញ សិល្បៈបណ្តើរៗធ្វើអោយណាកូ មានសង្ឃឹមថ្មីហើយកាន់តែជឿថាខ្លួននឹងមានវាសនាល្បីដូចគេ។ តែអនិច្ចាសង្ខាមិនទៀងបានយមរាជយកទៅព្រោះរោគាទាំងវ័យក្មេង។ លី ណាកូ ក្រៅពីច្រៀងលោក ក៏មានជំនាញខាងបើកហាងកាត់សក់ ដោយលោកជាជាងកាត់សក់មួយដែរ។សូមចូលរួមរំលែកទុក្ខដល់សព និងក្រុមគ្រួសារទាំងមូលផងដែរ។ សូមអំពាវនាវដល់មិត្តសិល្បៈដែលរាប់អានលោកណាកូ ជ្រាបជាដំណឹងហើយ ចាប់មគ្គផលចូលបុណ្យរៀងៗខ្លួនតាមទឹកចិត្តដល់អតីតមិត្តរួមក្រុមបែកគ្មានវិលវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here