K01 បើកសម្ពោធសាខាថ្មីទី11 នៅខណ្ឌព្រែកព្នៅ

0

បើទោះជាមានវិបត្តប្រាក់ចំណូលដោយសារតែជម្ងឺកូវីត១៩ និង គ្រោះទឹកជំនន់វាយលុកនៅកម្ពុជា ក៏ក្រុមហ៊ុន K01 នៅតែទទួលបានជោគជ័យក្នុងការរំលេចនូវសាខាមួយថ្មី កាលពីថ្ងៃទី7 វិច្ឆិកា ក្នុងឆ្នាំ២០២០ មុននេះ។ សាខាដែលបើកថ្មីនៅលើទឹកដីខណ្ឌព្រែកព្នៅ អ្វីដែលកាន់តែពិសេសជាងនោះនោះគឺក្នុងពិធីសម្ភោធគឺមានការចូលរួមជាកិត្តិយសផ្ទាល់ពីសំណាក់លោក សុខ សម្បត្តិ គណអភិបាលខណ្ឌព្រែកព្នៅផ្ទាល់តែម្ដង។

លោក K01 បានថ្លែងបញ្ជាក់ថា បើទោះជាក្នុងដំណាក់កាលនេះ គេមានវិបត្តិភាគច្រើន តែក្រុមហ៊ុនរបស់លោកមិនមានផលប៉ះពាល់នោះទេ ដោយមានតែអ្នកកុងត្រាដើម្បីចែកចាយផលុតផលទឹកអប់ ស្ទើរតែរកពេលទទួលមិនបាននោះផង។ ជាក់ស្ដែងបើកុំតែមានកូវីត១៩ និង គ្រោះទឹកជំនន់ អ្នកសុំសិទ្ធិចែកចាយផលិតផលទឹកអប់មកពីហូរឡង់របស់លោក អាចនឹងបើកដំណើរការច្រើនទីតាំងនោះផង ដោយមិនមែនគ្រាន់តែសាខាក្នុងខណ្ឌព្រែកព្នៅម ដូចដែលបានឃើញនេះទេ តែក្រុមហ៊ុនរបស់លោកក៏កំពុងទទួលបានការស្វាគមន៍នូវម្ចាស់សាខាថ្មីៗបន្ត និងត្រៀមបើកសម្ភោធជាបន្តបន្ទាប់នាពេលឆាប់ៗខាងមុខនេះ។ លោកក៏បានកោតសរសើរចំពោះ ម្ចាស់ដេប៉ូ សែង ថេង ប្រចាំនៅក្នុងខណ្ឌព្រែកព្នៅដែលហ៊ានបោះទុនខ្ទង់ម៉ឺនដុល្លារ ទិញសិទ្ធិចែកចាយផលិតផលរបស់លោក នៅក្នុងពេលនេះផងដែរ។ នៅក្នុងពិធីនោះ លោក K01 ក៏បានដឹកនាំអ្នកសារព័ត៌មាន និង សិល្បករមួយចំនួន មកធ្វើពិធីសម្ភាសន៍ និង ច្រៀងរាំ ឡើងផ្អើលពិធីផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here