កាលពីថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ 2020 មុននេះ អតីត VJ ល្បីឈ្មោះលោក រតនា បានធ្វើពិធីបង្កក់កូនទី3យ៉ាងអធឹកអធម ខណៈដែលពិធីលើកនេះធំដុំជាងពិធីបង្កក់កូនប្រុសរបស់លោកពីរមុនៗដោយសារលោកធ្វើផ្គួបគ្នានឹងពិធីឡើងវីឡាថ្មីរបស់លោកនៅបុរី វិមានភ្នំពេញ ផ្លូវជាសុផារ៉ាផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់គឺទោះជានៅក្នុងថ្ងៃនោះតារាចម្រៀង សួស វីហ្សា បានរៀបចំពិធីធំដុំដូចគ្នាក្ដី ក៏ពិធីរបស់លោកនៅតែមានភ្ញៀវចូលរួមអ៊ូរអរ លោកនិងភរិយាញញឹមបិទមាត់មិនជិតនោះឡើយ បន្ទាប់ពីពិធីរបស់លោកគ្រោងធ្វើតែ 10តុ ប៉ុន្តែមានអ្នកចូលរួមរហូតដល់ 16 តុ។

លោក VJ រតនា បានបន្តទៀតថា ហេតុផលដែលលោកបង្កក់កូនទី3 នេះធំដុំជាងមុន គឺដោយសារតែលោកធ្វើផ្គួបគ្នាជាមួយនឹងពិធីឡើងវីឡាថ្មីរបស់លោកផងដែរ។ ហើយបើកុំតែក្នុងថ្ងៃ 9 វិច្ឆិការនោះមានកម្មវិធីអ្នកសិល្បៈច្រើនជាន់គ្នា ហើយក៏មានការភ័យបារម្ភពីជម្ងឺរកូវីដ ប្រហែលជាលោកនិងភរិយារៀបចំកម្មវិធីធំដុំជាងនេះទៀត។

លោកក៏បានអះអាងថាពិធីនោះលោកអញ្ជើញអ្នកសិល្បៈតិចនាក់ប៉ុណ្ណោះ ទើបនៅក្នុងពិធីរបស់លោកគេឃើញមានតែវត្តមានសិល្បករប៉ុន្មានដួងដែលជិតស្និទប៉ុណ្ណោះដូចជា តារាចម្រៀងលោក អាន គុណកូឡា ពិធីករលោក អេនប៊ី, តារាចម្រៀងលោន នេនទុំ , តារាសម្ដែងកញ្ញា ទឹម រដ្ឋា និងប្អូនស្រី ទឹម វត្តី, ពិធីករលោក សាយ រតនៈ, តារាសម្ដែងកញ្ញា ពេជ្រ អាវីស្សា និងតារាប្រុសស្រីមួយចំនួនទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here