កែវ ពេជ្រពិសី ជាតារាស្រីដែល មានឈ្មោះបោះសំឡេងពេញពិភពសិល្បៈប្រមាណជិត១០ឆ្នាំមុន មានទាំងចម្រៀងខារ៉ាអូខេ ខ្សែភាពយន្តភាគ និងរឿងបុរាណខ្មែរ ត្រូវបានកែវ ពេជ្រពិសី ក្រសោបបានពេញណែនរកតែកម្លាំងធ្វើការមិនបាន។ ម្ល៉ោះហើយការបាត់មុខច្រើនឆ្នាំជាកត្តាដែលរុញអោយនាង មិនអាចស្រោចស្រង់ពេលវេលាទាញមកវិញបាន បើទោះជាអ្នកនាងព្យាយាមរំកិលខ្លួនមកបម្រើសិល្បៈដូចមុនបែបណា។

មកទល់ពេលនេះអ្នកនាង កែវ ពេជ្រពិសី នៅតែប្រកាសថាខ្លួនមិនបោះបង់ចោលសិល្បៈឡើយ អ្នកនាងនៅតែស្រឡាញ់ហើយបន្តការងារនេះប្រសិនបើមានគេចង់បាន។ យ៉ាងណាប្រជាប្រិយភាពរបស់អ្នកនាងត្រូវថមថយ ឯការថមថយនេះ គឺខ្លាំងរហូតគេឯងនិយាយថាស្ងាត់សូន្យ តែគេនៅតែរំពឹងថា ពិសី ពិតជាមានសង្ឃឹមដដែលអោយតែប្រឹងប្រែង។ មានអ្នកលើកឡើងថា ពេជ្រពិសី រើសតម្លៃខ្លួនបន្តិចប្រសិនបើថ្លៃថត ក្នុងកម្រិតមួយត្រូវគ្នាម្ល៉ោះនាង មានមុខនៅលើភាពយន្តបន្ទាប់។ រីឯ កែវ ពេជ្រពិសី វិញថាបើចេះតែថតតួធម្មតាៗ ជាមួយតម្លៃទាបនោះកាន់តែធ្លាក់ព្រោះយើងក៏តួមានគេស្គាល់ហើយមិនមានចេតនាឬកពាអ្វីនោះទេ។

ស្ថិតក្នុងសិល្បៈផិតផើយ កែវ ពេជ្រពិសី បាននិង ងាកមកពង្រឹងមុខរបរហាងអ៊ុតសក់ផាត់មុខ និងរបរលក់ផលិតផលតាមអនឡាញ ហើយក្រៅពីនេះនាងក៏ដើរក្នុងវិស័យអចលនទ្រព្យលក់ដីបន្តពីគេ បង្ហោះនៅលើបណ្តាញសង្គមនាងផ្ទាល់។ គេមិននឹកស្មានថា កេរ្តិ៍ឈ្មោះរបស់នាងធ្លាប់ចែងចាំងតែបែរជាត្រូវជួបភ័ព្ទវាសនាមួយដែល ស្មានមិនដល់ដូចជាបរាជ័យស្នេហ៍ ហើយសិល្បៈស្ថិតក្នុងស្ថានភាពស្រពិចស្រពិល។

LEAVE A REPLY

Please enter your comment!
Please enter your name here