បរាជ័យស្នេហាទី១ បានធ្វើអោយ ព្រំ រដ្ឋា តារាមកពីខេត្តតាកែវ មានការបាក់ស្បាតច្រើនឆ្នាំនៅពេលអ្នកនាងសម្រេចចិត្តលែងលះហើយហោះពីអាមេរិកមកនៅក្នុងប្រទេសវិញ។ ប៉ុន្តែពេលវេលាបានកែប្រែចិត្ត ព្រោះបុរសម្នាក់ដែលមានចិត្តស្មោះធ្វើអោយ តារាមុខស្រទន់រូបនេះ ហ៊ានបង្ហាញជាសាធារណៈអោយគេបានដឹងនៅលើ បណ្តាញសង្គមជាមួយពាក្យពេចន៍ផ្អែមល្ហែមខ្លះៗ។

កន្លងមកព្រំ រដ្ឋា តែងតែមិនចង់អោយគេឯងដឹងឭឡើយជុំ វិញជីវិតស្នេហាដោយសារគិតថានោះជាជីវិតឯកជន។ អ្នកនាងមិនដែលហ៊ានឆ្លើយប៉ុន្មាននោះទេនៅពេលដែល អ្នកសារព័ត៌មានសួរនាំ ឡើងវិញរឿងបេះដូង។គេដឹងយូរហើយថា ព្រំរដ្ឋា បានបង្កាត់ភ្លើងស្នេហ៍ជាមួយ បុរសជនជាតិហ្វីលីពីនមានវ័យស្របាលៗគ្នា។ បុរសនោះក៏មានជំនាញក្នុងការថតរូប និងតិចនិចនៃការផលិតភាពយន្ត។លើសពីនោះក៏ជាអ្នកមើលការខុសត្រូវលើការងារព្រំ រដ្ឋាទាក់ទិននិងការផលិតខ្សែភាពយន្តដែលអ្នកនាងហក់មកធ្វើជាថៅកែកុន និងគេរមែងឃើញអ្នកទាំងពីចូលរួមក្នុងកម្មវិធីផ្សេងៗពិសេសនៅក្នុងពិធីក្រុងពាលីរឿងរបស់ផលិតកម្មខ្លួនជាញឹកញយ។

យោងតាមរូបថត ដែលអ្នកនាងបានបង្ហោះកាលពីពេលកន្លងមកទើបគេឯងក៏ដូចជាអ្នកគាំទ្រមានការភ្លឺភ្នែកដែលធាតុពិត និងបច្ចុប្បន្ននេះ ព្រំ រដ្ឋាមានគូគាប់ហើយថែមទាំងលេចឭថា មានកូនប្រុសម្នាក់ទៀតខណៈគ្រួសារមុនមានកូនស្រី។យើងរំពឹងថា ព្រំ រដ្ឋា និងបង្ហាញចម្លើយការពិត ស្រាយចម្ងល់នេះអោយអស់មន្ទិលសង្ស័យ ជូនអ្នកគាំទ្រតាំងពីនៅជាតារាសម្តែង រហូតជោគជ័យលើផ្នែកផលិតភាពយន្តប្រចាំផលិតកម្មផ្ទាល់ខ្លួន។

LEAVE A REPLY

Please enter your comment!
Please enter your name here