ស្វែង សុជាតា សម្ដែងក្ដីព្រួយបារម្ភ និងផ្ញើរសារក្រើនរំឮកដល់ពលរដ្ឋខ្មែឱ្យកាន់តែមានបម្រុងប្រយ័ត្ន

0

រលកទី២នៃបញ្ហាផ្ទុះមេរោគកូវីដ១៩ បានមកយាយី ប្រទេសកម្ពុជាម្តងទៀតដែលនេះជាការកើតឡើងទ្រង់ទ្រាយធំ។រដ្ឋាភិបាលកាលពីដំណាក់កាលទី១ បានប្រឹងប្រែងយកចិត្តទុកដាក់ជាមួយអ្នកពាក់ព័ន្ឋមន្ត្រីក្រោមឱវាទរហូតយកឈ្នះបាន។ ប៉ុន្តែរលកទី២នេះមកដល់ មិនបានធ្វើអោយចុះចាញ់នោះទេគឺប្រឹងប្រែងរកយុទ្ឋវិធីកំចាត់អោយអស់ទៅវិញ ដើម្បីអោយស្ថានភាពធូរស្បើយ។
ជាសិល្បៈការិនីល្បីឈ្មោះមួយដួងក្នុងវិស័យសម្តែងភាពយន្តនិងរឿងភាគ អ្នកនាង ស្វែង សុជាតា បានសម្តែងនូវក្តីបារម្ភចំពោះពលរដ្ឋខ្មែរក៏ដូចជាថ្នាក់ដឹកនាំ ក្រោយពីមានករណីវិជ្ជមានកូវីដ ១៩ ត្រូវបានរកឃើញលើមន្ត្រីជាន់ខ្ពស់កម្ពុជាដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃទី ៣ វិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ។

ក្នុងន័យចូលរួមបញ្ជ្រៀបការយល់ដឹងដល់ពលរដ្ឋខ្មែរឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតជាមួយនឹងជំងឺឆ្លងកូវីដ ១៩ នោះ អ្នកនាង ស្វែង សុជាតា តារាសម្តែងជើងចាស់ដែលពេញដោយទេពកោសល្យ បានផ្តាំផ្ញើពាក្យយ៉ាងដូច្នេះថា «នាងខ្ញុំសុំផ្ញើរក្តីនឹករលឹកក៏ដូចជាក្តីបារម្ភចំពោះពុកម៉ែបងប្អូន ក៏ដូចជាមិត្តភក្តិទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងអស់នឹងសូមមេត្តាមានការប្រុងប្រយត្ន័ខ្ពស់បំផុតចំពោះជំងឺកូវីដ១៩ដោយត្រូវលាងដៃនឹងសាប៊ូអោយបានញឹកញាប់ ពាក់ម៉ាស់អោយបានត្រឹមត្រូវ » ។
មានតែបញ្ហាអនាម័យស្អាតនេះឯង ដែលជួយទប់ស្កាត់កូវីដ ហើយត្រូវពាក់ម៉ាស់នៅគម្លាតសង្គមពីគ្នា២ម៉ែត្រហោចណាស់។ជាពិសេស ត្រូវនៅក្នុងផ្ទះអោយញឹកញាប់ហើយកាតបន្ថយការជួបជុំគ្នា មួយអន្លើសិនរង់ចាំបរិយាកាសស្ងប់។យើងរួមគ្នាកំចាត់មេរោគនេះទាំងអស់គ្នាដើម្បីប្រទេសយើងហើយប្តេជ្ញាគោរពតាមវិធានការសុខាភិបាលយើងផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here