បើទោះជាពិធីចុះកុងត្រាប្រកាស តារាសម្ដែង កញ្ញា សូដា នីតា ជាទូតសុឆន្ទៈ បានបញ្ចប់ជាច្រើនថ្ងៃហើយយ៉ាងណាក៏ដោយ ក៏ទិដ្ឋភាពនៅក្នុងពិធីមួយនេះ នៅតែទទួលបាននូវការចាប់អារម្មណ៍ ដោយការសម្រេចចិត្តគ្រងឈុតបុរាណទាំងគូនៅក្នុងពិធីនោះ ថែមទាំងធ្វើអោយពលរដ្ឋនៅកូរ៉េ ជាពិសេសគឺដៃគូនៅក្នុងប្រទេសកូរ៉េ លាន់មាត់សរសើរមកទល់នឹងពេលនោះផង។

លោកស្រី ហឹង សុឃាង អគ្គនាយិកាក្រុមហ៊ុន HSKL បានថ្លែងប្រាប់ផ្ទះតារា ដោយសារតែនៅក្នុងពិធីប្រកាសផលិតផលឈុតមុខ KK8 លោកស្រី និង តារាជាទូតសុឆន្ទៈ បានរួមគ្នាគ្រងឈុតបុរាណ ហើយគាប់ជួនជាផលិតផលដែលលោកស្រី បាននាំចូលមកកម្ពុជានេះ គឺជាផលិតផលមកពីប្រទេសកូរ៉េ ដែលមានន័យថា ដៃគូវិនិយោគរបស់លោកស្រី ទើបធ្វើអោយទិដ្ឋភាពគ្រងឈុតបុរាណរបស់លោកស្រី ត្រូវបានដៃគូនៅក្នុងប្រទេសកូរ៉េShare ចែកចាយបន្ត ហើយដោយសារដៃគូរបស់លោកស្រី ក៏ជាបុគ្គលល្បីនៅក្នុងវិស័យអនឡាញដែរ ទើបធ្វើអោយពលរដ្ឋកូរ៉េ និង ជនជាតិខ្មែរ រស់នៅក្នុងប្រទឹសនោះ មិនតិចទេ សរសើរចំពោះការសម្រេចចិត្តរបស់លោកស្រី និង កញ្ញា សូដា នីតា នៅក្នុងពិធីនោះ។

លោកស្រីថា រំភើបចិត្តដែលលោកស្រីធ្វើពិធីធំប្រចាំក្រុមហ៊ុនជាលើកទី២នេះ ត្រូវបានទាំងអ្នកក្នុងស្រុក និង ជាពិសេសអ្នកនៅកូរ៉េ សរសើរមិនដាច់ពីមាត់ ដោយម្នាក់ៗបានទាំងចែកចាយរូបភាពរបស់លោកស្រី និង សរសើរថា នេះជាការលើកស្ទួយវប្បធម៌ជាតិមួយ ដើម្បីអោយមហាជន និង ជនបរទេស បានស្គាល់នោះផង។ លោកស្រីធ្លាប់បានធ្វើពិធីបើកសម្ពោធក្រុមហ៊ុនកាលពីច្រើនខែមុន ចំណាយអស់ច្រើន និង ធំដុំជាងពិធីតែងតាំងទូតសុឆន្ទៈនេះឆ្ងាយណាស់ ប៉ុន្តែពិធីនៅក្នុងពេលនោះ ហាក់ស្ងប់ស្ងាត់ និង មិនសូវខ្ចរខ្ចាយ ដូចអ្វីដែលលោកស្រីបានធ្វើពិធីលើកក្រោយនេះឡើយ ទើបលោកស្រីរំភើបចិត្ត នៅពេលរូបភាពគ្រងឈុតបុរាណរបស់លោកស្រី ត្រូវបានគេចែកចាយទូលំទូលាយ ដោយមានទាំងថៅកែ និង ពលរដ្ឋនៅក្នុងប្រទេសកូរ៉េផង ដែលលោកស្រីយល់ថា នោះគឺជាអ្វីដែលលោកស្រីជោគជ័យ ក្រោយបញ្ចប់ពិធី។

លោកស្រី ហឹង សុឃាង បន្តថា ជាមួយនឹងភាពទាក់ទាញក្រោយពិធីគ្រងឈុតបុរាណនោះហើយ ដែលកាន់តែធ្វើអោយផលិតផលរបស់ក្រុមហ៊ុនលោកស្រី កាន់តែផ្ទុះការគាំទ្រ ជាពិសេសគឺផលិតផល KK8 ដែលជាប្រេនមួយថ្មីប្រចាំក្រុមហ៊ុន។ ស្របពេលដែលលោកស្រី និង សូដា នីតា ក៏បានបង្ហោះរូបថតទាក់ទាញថ្មីៗ ជាយុទ្ធសាស្ត្រថ្មីនៅលើអនឡាញផងនោះ ទើបរឹតតែធ្វើអោយក្រុមហ៊ុន HSKL ជោគជ័យនៅលើទីផ្សារ។ លោកស្រីថា ធៀបនឹងរយៈពេលមុន ផលិតផលស្ទើរទាំងអស់របស់លោកស្រី កញ្ឆក់បានចាប់អារម្មណ៏ភាគច្រើន ដោយលើទីផ្សារអ្នកស្គាល់ម៉ាកយីហោស្ទើរគ្រប់ផលិតផលរបស់ក្រុមហ៊ុន ក៏ជាចំណាយនៃពិធីគ្រងឈុតបុរាណដែលទើបតែបញ្ចប់នាពេលកន្លងមកនោះផងដែរ។ លោកស្រីនឹងមានគម្រោងគ្រងឈុតបុរាណបែបនេះ អោយផ្អើលម្ដងទៀត ប៉ុន្តែមិនទាន់ដឹងថានឹងធ្វើនៅក្នុងឱកាសណានោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here