កាលពីយប់ថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២០ តារាសម្ដែងវ័យក្មេង ប្អូនស្រី សំអុល សុមនា ដែលកំពុងមានមុខច្រើននៅក្នុងសិល្បៈ ត្រូវបានម្តាយនិង សាច់ញាតិរៀបចំពិធីខួបកំណើតអោយដោយគ្មានគម្រោងទុក តែមើទៅអ៊ូអរ និង មានអ្នកសិល្បៈចូលរួមគួរសម។ នេះជាពិធីខួបកំណើតគម្រប់អាយុ១៥ឆ្នាំ បន្ទាប់ពីប្អូនស្រី មានឱកាសបានសម្ដែងកាន់តែច្រើននាពេលចុងក្រោយ នៅក្នុងវិស័យភាពយន្ត។

តារាសម្ដែង សុមនា ដែលបាត់បង់ឪពុកប្រមាណជា៣ឆ្នាំហើយ ដោយសារជម្ងឺទឹកនោមប្រៃ និង ខូចក្រលៀន បានលើកឡើងថ្ងៃខួបកំណើតថា នាងពិតជាមានការសោកស្តាយដែលក្នុងពិធីសំខាន់របស់ខ្លួន មិនមានវត្តមាន ក្នុងពេលដែលលោកឪពុករបស់នាង ដែលធ្លាប់នៅក្បែរ តែងតែបង្ហាញស្នាមញញឹម និង ចង់ឃើញនូវភាពជោគជ័យរបស់នាង។ នាងបង្ហូរទឹកភ្នែក ក្នុងពេលរំលឹកដល់ឪពុក ដោយនាងបានចាត់ទុកថាជាង៣ឆ្នាំ ដែលឪពុកចាកចោល គឺនៅតែធ្វើអោយនាងចងចាំ ជាពិសេសគឺសម្ដីគ្រប់ម៉ាត់ ដែលឪពុកធ្លាប់បានផ្ដែផ្ដាំ។ នាងក៏បានបង្ហាញពីការព្យាយាមតាំងជំហរអោយរឹងបុឹងមិន ចុះចាញ់ព្រហ្មលិខិតនោះដែរ បើទោះជានាងវ័យក្មេង និង ត្រូវប្រឹងថតយកលុយជួយម្ដាយ ដែលជាស្ត្រីមេម៉ាយ។

គួរបញ្ជាក់ផងដែរថា អ្នកតាមដានខ្សែភាពយន្តខ្មែរកាន់តែច្រើន បានស្គាល់ពីទីផ្សារសិល្បៈរបស់តារាវ័យក្មេង ប្អូនស្រី សុមនា ដោយនាងលេងកុនតាំងពីកុមារី មកទល់នឹងវ័យ១៥ឆ្នាំ នាឆ្នាំនេះដែលត្រូវញេមើលឃើញថា ឈានដល់វ័យជិតពេញក្រមុំនៅពេលនេះ។ នៅក្នុងវ័យនេះ នាងកាន់តែស្រស់ស្អាត និង មើលទៅទាក់ទាញស្របគ្នាដែលនាង ក៏មានរូបសម្បត្តិសមជានារីខ្មែរស្រទន់ស្រស់ ដែលមើលទៅត្រេមុខកាន់តែសមជាតួអង្គឯកនោះ។ នាងមានស្នាដៃសម្តែងតាមភាពយន្តខ្មែរប្រមាណ៥ឆ្នាំមកហើយ ខណៈដែលស្នាដៃប៉ុន្មានរឿងចុងក្រោយ គឺកាន់តែជួយអោយគេស្គាល់ខ្លាំង។ បើទោះជាមានភាពហត់នឿយ ដោយត្រូវចេញថតយប់ព្រលប់ ឬផ្លូវឆ្ងាយ ក៏តារាតូចច្រឡឹងរូបនេះតស៊ូពីរនាកម្តាយមិនខ្លាចអ្វីទាំងអស់។ ម្ល៉ោះហើយនាង គឺជាគ្រាប់ពេជ្រ ដ៍សំខាន់មួយសម្រាប់គ្រួសារ និងអ្នកម្តាយ។

LEAVE A REPLY

Please enter your comment!
Please enter your name here