ស្ងាត់ៗ មាស សាលី ភ្ជាប់ចំណងស្នេហ៍ជាមួយនារីអនិកជនអាមេរិក

0

មកទល់ពេលនេះ ប្រជាប្រិយសិល្បៈរបស់តារាចម្រៀង លោក មាស សាលី កាន់តែស្ងប់ស្ងាត់ខ្លាំង ដោយម្ចាស់បទ”អង្គរក្សបេះដូង”រូបនេះ ស្ទើរមិនសូវមានអ្នកចាប់អារម្មណ៍ពីស្នាដៃថ្មីៗតែម្ដង បន្ទាប់ពីលោកលែងមានបទផ្ទុះ។ ក្នុងនោះសូម្បីតែការងារសិល្បៈរបស់លោកទៅណាមកណា ឬ មានចេញបទថ្មី ឬ មិនចេញ ក៏មិនសូវមានអ្នកតាមដាននោះដែរ។ ប៉ុន្តែលោកបែរជាត្រូវគេចាប់អារម្មណ៍លើជីវិតឯកជនច្រើនជាង បន្ទាប់ពីលោក និងនារីស៊ិចស៊ី ជាអាណិកជនអាមេរិកមួយរូប បានបើកចំហរស្នេហា ទាំងមិនមានដំណឹងរៀបការ។ លោកត្រូវគេដឹងថា បានរួមរស់ជាមួយនារីម្នាក់នោះ ក្នុងនាមជាប្ដីប្រពន្ធនោះផង ខណៈដែលភរិយារបស់លោកគឺមានរូបសម្រស់ ស្អាត និង មានសាច់ទ្រលុកទ្រលន់មិនអន់ឡើយ។

យោងតាមការបង្ហោះ ភរិយារបស់លោក គឺមានឈ្មោះថា វ៉ាន់ នីសា ឬ Molina Loek ជាអនិកជននៅអាមេរិក ដោយអ្នកនាង ក៏ធ្លាប់ចុះមកស្រុកខ្មែរ សាងចំណងស្នេហ៍ជាមួយលោក មាស សាលី ផងដែរ មុនពេលធានាយកលោក មាស សាលី ទៅសម្ដែងនៅអាមេរិក និង ជាប់គាំងនៅទីនោះ មកដល់ថ្ងៃនេះ។ លោក មាស សាលី និង ភរិយា កំពុងរួមរស់ជាមួយគ្នាយ៉ាងមានសុភមង្គល នៅលើទឹកដីអាមេរិក ដោយហេតុផលកូវីត១៩ មិនអាចមកវិញបាន គឺជាហេតុផលដែលធ្វើអោយលោកមានឱកាសរស់នៅទីនោះ ហើយកសាងជីវិតស្នេហាកាន់តែរឹងមាំទ្វេរដង។
ភរិយារបស់លោក មាស សាលី ថ្វីដ្បិតតែរងការរិះគន់ខ្លះៗ រឿងព្រលែងខ្លួនស៊ិចស៊ី បែបនារីបស្ចឹមប្រទេស ប៉ុន្តែអ្នកនាងក៏ទទួលបានការសរសើរផងដែរថា អ្នកនាងមិនភ្លេចប្រពៃណីខ្មែរ ដោយនៅតែឆ្លៀតស្លៀកឈុតបែបខ្មែរ ហើយថតបង្ហោះថាអ្នកនាងគឺជាឈាមជ័រខ្មែរ ហើយមិនភ្លេចអត្តសញ្ញាណរបស់ខ្លួន។

មកទល់ពេលនេះ នៅមិនទាន់ដឹងថា រវាង លោក មាស សាលី និង ភរិយា បានចុះអេតាស៊ីវិល ឬ រៀបការតាមបែបអ៉ឺរ៉ុប ហើយឬនៅទេ ប៉ុន្តែអ្នករស់នៅស្រុកខ្មែរ និង នៅអាមេរិកដែលមានទំនាក់ទំនងជាមួយលោក សុទ្ធតែដឹងថា អ្នកទាំងពីរគឺជាប្ដីប្រពន្ធនឹងគ្នា។ អ្នកគាំទ្រភាគច្រើនបានទាំងសម្ដែងការអបអរចំពោះលោក និង គូស្នេហ៍ មិនតិចទេ ជាពិសេសនៅពេលដែលលោក និង អ្នកនាង បង្ហាញភាពស្វីតៗជាមួយគ្នា រហូតធ្វើអោយហ្វេនៗ លួចច្រណែន។ លោក មាស សាលី ក៏មិនទាន់ត្រូវគេដឹងថា នឹងត្រលប់មកវិញក្រោយកូវីតស្ងប់ស្ងាត់ ឬ រស់នៅទីនោះរហូតទទួលបានសញ្ជាតិ ឬ យ៉ាងណាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here