ធ្លាយដំណឹងចំណងស្នេហ៍ប្ដីប្រពន្ធ យឹម តាស្រង់ បែកបាក់គ្នា

0

យោងតាមការបង្ហោះរបស់ម្ចាស់ Tiktok ដែលមានឈ្មោះថា មេម៉ាយកូន4 ( Ounsokun ) ដែលអះអាងថាជាប្រពន្ធរបស់អ្នកនិពន្ធលោក យឹម តាស្រង់ បានប្រកាសជាសាធារណៈថា ចំណងស្នេហ៍របស់អ្នកនាងនិងកវីនិពន្ធលោក យឹម តាស្រង់ បានបែកបាក់គ្នាហើយ។ ដោយម្ចាស់ Tiktok នោះបានបន្តថាការបែកបាក់គ្នានេះគឺបន្ទាប់ពីលោក យឹម តាស្រង់មានកេរ្តិ៍ឈ្មោះល្បីឡើងៗក្នុងសង្គម។

ការលើកឡើងរបស់ម្ចាស់ tiktok ដែលអះអាងថាជាភរិយារបស់លោកនេះបានបង្ករឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយគេមិននឹកស្មានថាកវីនិពន្ធដែលជោគជ័យនៅក្នុងវិស័យចម្រៀងរូបនេះបែជាផ្ទុះរឿងអាស្រូវនាចុងឆ្នាំដូចពេលនេះឡើយ។ យ៉ាងណាក៏ដោយគេមិនទាន់ឃើញប្រតិកម្មណាមួយពីលោក យឹម តាស្រង់ នៅឡើយទេ ប៉ុន្តែយោងតាមរូបថតជាច្រើនសន្លឹកដែលស្ត្រីរូបនោះបានបង្ហោះគឺលោក និងអ្នកនាងពិតជាបានរៀបការជាមួយគ្នាហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here