ការប្រកួតបវរកញ្ញាចក្រវាឡ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយកាលពីយប់ថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២០។ កញ្ញាៗដ៍ស្រស់សោភា ចំនួន២០រូបត្រូវបានជ្រើសរើស អោយប្រជែងគ្នាដើម្បីលើកមកុដMiss Universe Cambodia ២០២០។ ក្នុងចំណោមនោះ កញ្ញា រ៉េត សារីតា ពាក់ស្លាកលេខ១៨ បាញ់ឆ្ពោះការចាប់អារម្មណ៍គួរសមក្រោយពេលឃើញទេពកោសល្យសម្តែង។
បើនិយាយពីរ៉េត សារីតា វិញនាង អាចនិយាយភាសាអង់គ្លេសបានយ៉ាងជំនាញតុងបែបបរទេស ដោយសារតែនាងចប់បរិញ្ញាបត្រផ្នែកភាសាអង់គ្លេស។ នាងក្លាយជាពិធីការិនីច្រើនឆ្នាំមកហើយ ដោយបានបង្ហាញខ្លួនដំណើរការកម្មវិធីភាគច្រើន ជាកម្មវិធីធំៗ ដែលចូលរួមដោយជនបរទេស។ សារីតាក៏អាចសម្តែងបានហើយធ្លាប់មានប្រវត្តិចូលរួមសម្តែងដោយស្នាដៃរឿងនាងបាន ដាក់ប្រកួតនៅក្នុងមហោស្រពភាពយន្តថ្នាក់ជាតិ។ បើនិយាយរឿងសម្រស់វិញ សារីតា មានរូបឆោមក៏ទាក់ចិត្តស្នាមញញឹម សមបវរកញ្ញា ដំណើរដើរក៏ល្អ និងឆ្លាតវៃមិនអន់។ ការសម្តែងនៅវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ សារីតា ទទួលបានចំណាត់ថ្នាក់សម្តែងបានល្អជាងគេដោយបង្ហាញក្បាច់គុនល្បុក្កតោ លោតទាន់ធាក់នឹកស្មានមិនដល់។
ការប្រកួតវគ្គផ្តាច់ព្រត្រ័ នឹងធ្វើឡើងនៅថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២០ នាស្ថានីយ៍ទូរទស្សន៍បាយ័នស្ទឹងមានជ័យ។ គេកំពុងរង់ចាំតាមដានមើលថា កញ្ញាសារីតា ឬបេក្ខនារីណាដែលឆ្នើមហើយអាច ពាក់មកុដបាន និងក្លាយជាអ្នកតំណាងកម្ពុជា ឆ្ពោះទៅកាន់ការប្រកួតបង្ហាញខ្លួនMiss Universe លើឆាកអន្តរជាតិនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here