អាង សុជាតា និង ម្ដាយ ធ្វើខួបកំណើតរួមគ្នា

0

តារាសម្ដែងវ័យក្មេងកញ្ញា ឈូឈូ ដែលមានឈ្មោះកំណើតថា អាង សុជាតា និងម្ដាយគឺអ្នកស្រី សឿន ផានផាភួង បានធ្វើខួបកំណើតរួមគ្នា កាលពីថ្ងៃទី 14 វិច្ឆិកា ឆ្នាំ 2020 មុននេះនេះ ដែលនេះគឺជាខួបធំលើកទី2 របស់តារាទាំង2ដួង។ បើទោះជាមានការភ័យបារម្ភពីកូវីដ19 តែពិធីអ្នកទាំងពីរក៏នៅតែមានភាពអឹកធឹក។

មេម៉ាយសាច់សរខ្ចីអ្នកនាង សឿន ផានផាភួង ដែលលេងខ្លួនមិនចាញ់ក្រមុំនៅក្នុងថ្ងៃខួបបានលើកឡើងថា ការពិតអ្នកនាងត្រូវលុបចោលពិធីខួបដែលគ្រោងធ្វើនេះ តាមបម្រាមរបស់ក្រសួងសុខាភិបាលទៅហើយ តែមកពីអ្វីៗត្រូវរៀបចំរួចជាស្រេច បូករួមទាំងការកក់ហាង និងជួលផ្សេងៗផង ទើបអ្នកនាងត្រូវតែធ្វើជាសាធារណៈ។ យ៉ាងណាក៏ដោយអ្នកនាងថាភ្ញៀវដែលបានចូលរួមមានការកាត់បន្ថយដោយការចូលរួមក៏មានការបង្ការដើម្បីទប់ស្កាត់វីរុសកូវីដ នៅក្នុងពិធីផងដែរ។ អ្នកនាងថាការជួបជុំនេះដើម្បីឱ្យកូនស្រីសប្បាយចិត្តស្របពេលដែលអ្នកនាងក៏មិនដែលមានពិធីធំដុំក្នុងមួយឆ្នាំៗនោះផង។

ដោយឡែកកូនស្រីរបស់អ្នកនាងគឺកញ្ញា ឈូឈូ បានលើកឡើងថា កញ្ញាសប្បាយចិត្តយ៉ាងខ្លាំងបន្ទាប់ពីឃើញពិធីរបស់ខ្លួនមានភ្ញៀវកិត្តិយសចូលរួមច្រើនកុះករ បើទោះជាមានបញ្ហាកូវីដ។ នៅក្នុងពិធីខួបកំណើតនេះនាងក៏មានបំណងប្រថ្នាសុំឱ្យការងារសិល្បៈ របស់នាងកាន់តែរីកចម្រើន ហើយកញ្ញាក៏រំពឹងថាក្រោយកូវីដស្ងប់ស្ងាត់ទីផ្សារសិល្បៈរបស់ខ្លួននិងម្ដាយកាន់តែមានសន្ទុះខ្លាំងផងដែរ។

នៅក្នុងពិធីនោះក៏មានសិល្បករសិល្បការិនីជាច្រើនបានចូលរួមក្នុងនោះមាន អ្នកនាង ឈួន សុវណ្ណឆៃ, អ្នកនាង លី ម៉ារីណា, អ្នកស្រី មុំ ម្ចាស់ហាង NT Salon, លោក ញ៉ែម សុគន្ធ, កញ្ញា នី មុន្នីនាថ, តារាកំប្លែងអ្នកស្រី ឆយ អ្នកស្រី ប៉េង ប៉ោង និងតារាម៉ូដែល តារាសម្ដែងប្រុសស្រីល្បីៗជាច្រើនរូបទៀតចូលរួមបង្ករបរិយាកាសឱ្យកាន់តែអឹកធឹកទ្វេរដងថែមទៀត។ ក្រៅពីមានភ្ញៀវកិត្តិយសចូលរួមរហូតគ្មានកន្លែងអង្គុយអ្នកនាង ផាន ផាភួង និង កូនស្រីក៏បានថ្លែងអំណរគុណដោយក្ដីរំភើបរហូតស្រក់ទឹកភ្នែកបន្ទាប់ពីភ្ញៀវកិត្តិយសជាច្រើនបានចូលរួមលើសពីការរំពឹងទុក។

LEAVE A REPLY

Please enter your comment!
Please enter your name here