កាន់តែមានសុភមង្គលចំណងស្នេហ៍ថៅកែទី និងភរិយា

0

ក្រោយពីរៀបការកាលពីដើមឆ្នាំ២០២០ គេកត់សម្គាល់ថា ចំណងស្នេហ៍លោក Tang Johnny ហៅថៅកែទី ម្ចាស់ក្រុមហ៊ុន TJ 168 ដែលជាក្រុមហ៊ុនសម្លាប់សត្វកណ្ដៀរដ៏ល្បី កាន់តែមើលទៅមានសុភមង្គល ជាពិសេសបន្ទាប់ពីភរិយារបស់លោក បង្កើតបានកូនស្រីម្នាក់មុខមាត់គួរអោយក្នាញ់ ស្របពេលដែលលោកក៏តែងតែបង្ហោះពីក្ដីសុខជាមួយនឹងគ្រួសារតូចមួយនេះនោះ។ កូនស្រីរបស់លោកកើតចំពេលវេលាលេខល្អ ដោយគេឃើញមានសិល្បករជាច្រើន ដែលមានទំនាក់ទំនងជាមួយលោក ចេញចូលទៅសួរសុខទុក្ខដល់ពេទ្យនោះផង។

ថ្វីត្បិតតែលោក តាំង ចន្នី មិនមែនជាតារាសម្ដែង ឬ ជាអ្នកសិល្បៈ តែអ្នកសិល្បៈតិចណាស់ មិនស្គាល់ និង គ្មានទំនាក់ទំនងរាប់អានជាមួយលោក ដោយសារតែលោកមានវត្តមានស្ទើរគ្រប់កម្មវិធីរបស់អ្នកសិល្បៈ និង ត្រូវបានអ្នកសិល្បៈចាស់ក្មេងស្រលាញ់រាប់អានដូចជាបងប្អូន ឬ ជាអ្នកសិល្បៈក្នុងអាជីព។ លោកត្រូវអ្នកសិល្បៈភាគច្រើនចាត់ទុកថាជាបងប្រុសល្អម្នាក់នោះផង ដូច្នេះហើយទើបក្នុងពិធីមង្គលការរបស់លោកកន្លងមក បូករួមទាំងក្នុងពេលភរិយារបស់លោកសម្រាលកូនស្រីមុននេះផង គឺមានវត្តមានអ្នកសិល្បៈចេញចូលសួរសុខទុក្ខ។ លោក ចន្នី ដែលគេនិយមហៅថា បងទីៗ ឬ ថៅកែទី ទទួលបានចំណងដៃកូនស្រីក្រោយអាពាហ៍អាពាហ៍ ជាមួយអ្នកនាង នួន ធារ៉ា កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយលោកនឹងភរិយាបានដាក់ឈ្មោះថា តាំង ដាណា។

លោក តាំង ចន្នី ត្រូវគេឃើញញញឹមបិទមាត់មិនជិតទេ ក្រោយពីបានកូនស្រីជាចំណងដៃយ៉ាងស្រស់ស្អាត។ លោករមែងបង្ហោះពីកូន និងភរិយាជាហូរហែរ បង្ហាញពីក្ដីស្រលាញ់។ យ៉ាងណាលោកនៅតែចំណាយពេលចូលរួមចូលរួមក្នុងពិធីជួបជុំរបស់អ្នកសិល្បៈមិនបាត់មុខទេ បើទោះជាលិកត្រូវចំណាយពេលមើលថែកូន និង ភរិយាសរសៃខ្ចីនៅក្នុងសម្ភព។ លោកថាភរិយា និង កូនស្រីរបស់លោកសុខភាពល្អ ក្រោយពេលសម្រាល ហើយលោកនឹងគ្រងធ្វើពិធីបង្កក់ជួបជុំអ្នកសិល្បៈខ្លះៗ នៅពេលកូនស្រីគម្រប់អាយុមួយខែ។ លោកក៏បង្ហាញការសរសើរភរិយាផងដែរ ដែលទ្រាំលំបាកតាំងពីពេលពពោះ រហូតបង្កើតបានកូនស្រីម្នាក់អោយលោកនៅក្នុងពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here