កូនភ្លោះ3 របស់ភរិយា អតីតតារាសម្តែង ជុំ សុីថា ត្រៀមសម្រាលខែក្រោយនេះហើយ

0

ពិតជាភ្ញាក់ផ្អើលដោយសារ នៅលើបណ្តាញសង្គមរបស់ អតីតតារាសម្តែងនិងបង្ហាញម៉ូដ ជុំ សីថា ស្រាប់តែបងកហោះរូបថតកំពុងមានក្តីសុខនោះព្រោះតារារូបនេះសាងភាពចាបអារម្មណ៍ដែល ភរិយាពពោះម្តងកូន៣នាក់។នេះជាភាពនឹកស្មានមិនដល់មួយនិងកក្រើកពេញសង្គមសិល្បៈហើយមានអ្នកខ្លះនិយាយថា ជុំ សុីថា និងភរិយានឹងបានកាដូពីសម្តេចនាយករដ្ឋមន្ត្រីដែលជាផែនការតាំងពីដើមមកមិនខាន។

ដោយឡែក​ថ្មីៗនេះ ​អតីត​តារាសម្តែង ប្រុស​រូបនេះ បាន​បង្ហោះ​រូបថត​យ៉ាង​ផ្អែម​ល្ហែម ​ជាមួយ​នឹង​ភិរិយា ​ដែល​កំពុង​ពរពោះ។ តែអ្វី​ដែល​បាន​​ធ្វើ​ឲ្យ​ គេចាប់​អារម្មណ៍នោះគឺ ​លោក​​បានសរសេរ រៀប​រាប់​​បញ្ជាក់ ​បែបនេះ​ថា ​ភរិយា​របស់​លោក ​កំពុងពរពោះ ​កូន​ភ្លោះ​ចំនួន​៣រូប បាន​៨​ខែ​ហើយ ​ត្រៀម​នឹង​សម្រាល ​ក្នុង​រយៈពេល​ដ៏​ខ្លី​ ខាង​មុខនេះ ផងដែរ​។ជារួម​នេះ​ គឺជាដំណឹង​ដែល​គួរ​ឲ្យ​ចូល​រួម​អប​អរ ​ហើយក៏ជា​ដំណឹង ​ដ៏គួរឲ្យភ្ញាក់​ផ្អើលមួយ ​ផងដែរ​។ ព្រោះ​ជាក់​ស្តែង​ កន្លង​មក​កម្រ​មាន ​អ្នក​ពរពោះ​កូន​ភ្លោះ ​ម្តង​៣រូបបែបនេះ ​ខ្លាំងណាស់​។ ហើយ​ចំណុច​មួយ​ទៀត ​ដែល​ធ្វើ​ឲ្យ ​អ្នក​លេង​បណ្តាញសង្គម ​កត់​សម្គាល់នោះគឺ ​ត្បិត​តែ​ភិរិយា ​របស់​អតី​ត​រូប​នេះ ​ពរពោះ​កូន​ភ្លោះ​៣នាក់ បាន​រយៈពេល​៨ខែ​ ក៏ពិតមែន ​តែមើលទៅ​ផ្ទៃ​​ពោះ ​ក៏​មិន​ធំ​ខ្លាំង​ដែរ  ចំណែក​រូប​សម្រស់វិញ ក៏​នៅតែ​ស្រស់​ស្អាតដដែល។យោងតាមការបង្ហោះនោះកូនក្នុងផ្ទៃគឺប្រុស២ ស្រី១ ដោយកូនទាំង៣រឹងមាំល្អ។

យ៉ាងណា ឃើញថាតារាសិល្បៈគ្រប់គ្នាដែលស្គាល់តារាសម្តែងរូបនេះបាន ចូលរួមអបអរហើយបាន ផ្ញើសាជូនពរអោយ ម្តាយនិងកូនក្នុងផ្ទៃ រឹងមាំល្អនិងសុខភាពល្អហើយ សម្រាលកូនប្រកបដោយជោគជ័យ។ លោកជុំ សុីថាបានបាត់មុខពីកញ្ចក់ទូរទស្សន៍ច្រើនឆ្នាំមកហើយ ដោយងាកមកបង្កើតមុខជំនួញផ្ទាល់ខ្លួនដែលកំពុងជោគជ័យ។លោកជាអតីតប្រុសស្អាតស្រីស្អាតប្រចាំស្ថានីយ៍ទូរទស្សន៍សុីធីអិនផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here