នៅក្នងពិភពសិល្បៈ លោក វី ជីវ័ន្ត ក៏ត្រូវស្គាល់ថាគឺជាតារាល្បីមួយរូបផងដែរ ដោយទីផ្សារសិល្បៈ និង ការងារសិល្បៈរបស់លោក មានការឈានឡើង ដោយសារតែលោកមានសក់សំពោងពីធម្មជាតិ ដែលមិនមែនជាសក់ពាក់ ដូចដែលឃើញនេះតែម្ដង។ លោកថាកាលពីមុន លោកមិនមែនជាបុរសសក់សំពោងបែបនឹងនោះទេ ប៉ុន្តែមពីលោកគឺតន្ត្រីករផ្នែកខ្លុយ ដែលចូលចិត្តទុកសក់វែង ទើបសក់របស់លោកចេះតែវែងទៅៗ។ លោកថាសក់ដែលមានសណ្ឋានដូចសក់អ៊ុតនេះគឺមិនធ្លាប់អ៊ុតនោះទេ ប៉ុន្តែគឺបណ្ដាលមកពីសក់កាន់តែវែង ទើបមានសភាពរួញចុងៗ ហើយក្រោយពីលោកអោយជាងកាត់តម្រឹមជាប្រចាំ ទើបមើលទៅកាន់តែសម។

https://fb.watch/1QaqlkwBKT/

លោកថាទម្រាំបានសក់ស្អាតបែបនេះ គឺលោកថែទាំរយៈពេល១០ឆ្នាំមកហើយ ដោយក្នងកន្លះឆ្នាំម្ដងគឺត្រូវកាត់តម្រឹមម្ដង។ លោកថា ដោយសារទុកសក់បានប្លែកនេះហើយ ទើបលោកចេញផុតពីតន្ត្រីករផ្នែកខ្លុយ ហើយត្រូវបានគេអញ្ជើញអោយសម្ដែង បានក្លាយជាតារាសម្ដែង និង ត្រូវបានក្លាយជាតារាចម្រៀងអាជីពនៅក្នុងសិល្បៈ។ យ៉ាងណាមិញលោកថា អ្នកចង់ទុកសក់សំពោងបែបនេះ ក៏ប្រឈមនឹងត្រូវថែទាំអោយបានភ្ជាប់ភ្ជួនផងដែរ ដោយត្រុវកក់សក់យ៉ាងហោច២ថ្ងៃម្ដង ឬ ៣ថ្ងៃម្ដង ជាមួយហាងជំនាញ ដើម្បីជៀសវាងកើតអង្គែ និង ត្រូវឧស្សាហ៍សិតជាប្រចាំ ដើម្បីកុំសក់ជំពាក់គ្នាជាដើម។ លោកសប្បាយចិត្តដែលឃើញតារាច្រើនឡើងនិយមលេងម៉ូដសក់តាមលោក ដោយលោកមិនភ័យរឿងគេដណ្ដើមទីផ្សារសិល្បៈ ព្រោះតែមានអ្នកសក់សំពោងដូចខ្លួននោះឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here