កាក់កបគួរឱ្យភ្ញាក់ផ្អើល លោកជំទាវ មួយឡេង ប៊ីយូធី លើទឹកដីអាមេិក

0

តាំងពីថ្ងៃទី១៨ តុលា ឆ្នាំ២០២០មកម្លេះ ដែលលោកជំទាវ ស្រឿង វ៉ាន្នី អគ្គនាយិកាក្រុមហ៊ុនមួយឡេង បានទៅដល់ទឹកដីអាមេរិក។ ប៉ុន្តែក្រឡេកទៅមើលផេកផ្លូវការ និង ហ្វេសប៊ុកផ្លូវការរបស់លោកជំទាវទៅវិញ គឺមានសកម្មភាពLive លក់ផលិតផល មិនខុសគ្នាពីពេលលោកជំទាវស្ថិតនៅស្រុកខ្មែរនោះទេ។ លោកស្រីត្រូវគេឃើញចុះទៅ Live លក់ផលិតផលនៅតាមបណ្ដាហាងរបស់តំណាងចែកចាយជារៀងរាល់ថ្ងៃ ដែលកាន់តែធ្វើអោយផលិតផល គ្រឿងសម្អាងរបស់តំណាងចែកចាយ កាន់តែទទួលការចាប់អារម្មណ៍ និង ឃើញមានអ្នកកុម្ម៉ង់ដល់ថ្នាក់កត់លេខមិនទាន់ និង ឆ្លើយសំណួរមិនទាន់។ អ្វីដែលមហាជនភ្ញាក់ផ្អើល គឺថៅកែស្រីរូបនេះ បានLive លក់គ្រឿងផ្លាទីន និង ពេជ្រចិញ្ខឹមរាប់រយម៉ូត នៅលើទឹកដីអាមេរិក ដោយអ្នកអាមេរិកដណ្ដើមគ្នាទិញ មួយថ្ងៃៗ មិនចេះអស់ផលិតផលលក់។

អ្នកទស្សនាវីដេអូ Live របស់លោកជំទាវ ស្មានថាលោកជំទាវស្ថិតនៅស្រុកខ្មែរនោះផង ដោយសារតែនៅក្នុងបរិយាកាសគ្រប់ម៉ោងLive របស់លោកជំទាវ គឺសុទ្ធតែផលិតផលគ្រឿងសម្អាង និង គ្រឿងផ្លាទីន ដែលមានន័យថា នៅលើទឹកដីអាមេរិក គឺលោកជំទាវមានហាងផ្ទាល់ខ្លួន ដែលមិនមែនគ្រាន់តែជាតំណាងចែកចាយដាក់លក់តិចៗធម្មតា។ ជារៀងរាល់ថ្ងៃ គេឃើញលោកជំទាវកើបលុយទាំងពាន់ដុល្លារ ពីការLive លក់គ្រឿងពេជ្រ និង ផ្លាទីន ដោយលោកជំទាវក៏មានសាខាទទួលទិញគ្រឿងអលង្ការទាំងនោះផងដែរ ទើបអ្នកអាមេរិក ដណ្ដើមគ្នាទិញ ដែលធ្វើអោយលោកជំទាវទៅអាមេរិកលើកនេះ គឺកើបលុយតែម្ដង បើទោះជាសម័យនេះ គឺបញ្ហាកូវីត១៩ ដែលអ្នកអាមេរិកម្នាក់ថ្ងូររឿងប្រាក់ចំណូល។

តំណាងចែកចាយផលិតផល មួយឡេង របស់លោកជំទាវ ញញឹមបិទមាត់មិនជិតនោះទេ បន្ទាប់ពីលោកជំទាវចុះទៅLive អោយគេស្គាល់ពីផលិតផល និង ពង្រឹងទីផ្សារដល់ទីតាំងនីមួយៗ ដែលកាន់តែធ្វើអោយគេស្គាល់ពីប្រជាប្រិយភាពរបស់ផលិតផលមួយនេះ កាន់តែខ្លាំងនៅលើទឹកដីអាមេរិក។ លោកជំទាវថា គ្រឿងត្បូង និង ផ្លាទីន ដែលលោកជំទាវយកទៅលក់ គឺសុទ្ធតែយកទៅពីស្រុកខ្មែរ ដោយខ្លះគឺលោកជំទាវយកទៅដោយផ្ទាល់ និង មួយចំនួនយកទៅតាមរយៈបងប្អូនឡើងទៅស្រុកខ្មែរ ទើបធ្វើអោយលោកជំទាវមានផលិតផលLive លក់មិនចេះអស់ នៅលើទឹកដីអាមេរិក ហើយដ្បិតថានៅឯអាមេរិកមិនមានហាងគ្រឿងអលង្ការ តែក៏មានអ្នកតំណាងទទួលទិញវិញ ដូចគ្នានឹងការលក់ដូរគ្រឿងផ្លាទីននៅស្រុកខ្មែរផងដែរ ទើបអ្នកអាមេរិក ចូលចិត្តទិញច្រើនៗគ្រឿង។ លោកជំទាវថា ផលិតផលដែលលោកជំទាវLive លក់ គឺលក់សម្រាប់តែនៅអាមេរិកប៉ុណ្ណោះ ដោយអ្នកទិញក្រៅពីអាមេរិក គឺលោកជំទាវតម្រូវអោយក្រុមការងាររៀបចំឥវ៉ាន់ពីស្រុកខ្មែរប៉ុណ្ណោះ ទើបលោកជំទាវអាចលក់ទំនិញបានច្រើន នៅអាមេរិក។ រវល់កើបលុយពីការ Live បែបនេះមែន ប៉ុន្តែលោកជំទាវ ស្រឿង វ៉ាន្នី នៅតែមានពេលវេលាដើរកម្សាន្តជាមួយកូនៗ បន្ទាប់ពីទៅដល់អាមេរិក គឺមិនមានការដាក់លោកជំទាវអោយនៅ១៤ថ្ងៃ។ លោកជំទាវនឹងត្រលប់មកវិញនៅចុងខែវិច្ឆិកានេះ ដើម្បីប្រញាប់មករៀបចំបើកហាងមាសមួយកន្លែង នៅម្ដុំស្ទឹងមានជ័យ ដែលកំពុងតែដេគ័ររៀបចំ។

LEAVE A REPLY

Please enter your comment!
Please enter your name here