មកដល់ពេលនេះ ការប្រកួតសម្ដែង របស់កម្មវិធី Top Fans បានឈានដល់ការឡើងសម្ដែងលើឆាកដើម្បីដណ្ដើមឱកាស និង អោយបេក្ខភាពបានបញ្ចេញសមត្ថភាពនៅចំពោះមុខគណកម្មការ។
ការប្រកួតនេះ ត្រូវបានថតទុក និង ត្រៀមចាក់ផ្សាយជាបន្តបន្ទាប់ក្នុងពេលដ៏ខ្លី។ ម្ចាស់ជ័យលាភីនឹងទទួលបានទឹកប្រាក់៥០លានរៀល ហើយក្លាយជាតារាកុងត្រារបស់ផលិតកម្មគ្រាប់ពេជ្រ ដែលនឹងមានឱកាសក្លាយជាតារាសម្ដែងអាជីព និង អាចបោះជំហានយ៉ាងពេញលេញជាតារាអាជីព។
ក្រោយបញ្ចប់ការប្រកួតរដូវកាលទី១នេះ លោក ម៉ី រតនៈ អ្នករៀបចំការប្រកួតក៏នឹងបើកការបង្វឹកផ្នែកសម្ដែង ដើម្បីអោយអ្នកស្រលាញ់សិល្បៈបានចូលហាត់រៀនផងដែរ។ លោកថា ក្រុមហ៊ុននឹងរៀបចំការប្រកួតផ្នែកសម្ដែងនេះអោយបាន១ឆ្នាំម្ដង ហើយសម្រាប់រដូវកាលក្រោយ កម្មវិធីនឹងកាន់តែល្អជាងនេះទៅទៀត។



















