ភាពយន្តខ្នាតធំ និងជាប់លេខ១ ប្រចាំឆ្នាំនៅ វៀតណាម គឺរឿង”ព្រាយជញ្ជក់ឈាម “ បានបង្ហាញខ្លួនជាផ្លូវការនៅរោងភាពយន្ត កម្ពុជា។
លោក សុខ សិរីសុភា អ្នកចែកចាយភាពយន្តរបស់ MPIC ដែលជាអ្នកនាំភាពយន្តនេះចូលទីផ្សារ កម្ពុជា បាននិយាយថា “ព្រាយជញ្ជក់ឈាម” គឺជាភាពយន្តដ៏មានគុណភាព និងល្អឯក ដែលជាប់លំដាប់លេខ១ លើតារាភាពយន្តនៅ ប្រទេស វៀតណាម។
ភាពយន្តដ៏មានគុណភាពមួយនេះ ត្រូវផលិតកម្មនៅ វៀតណាម សហការជាមួយ ផលិតកម្ម នៅកូរ៉េ ធ្វើអោយលេចចេញជារូបរាង និងប្រកបដោយគុណភាព។
សាច់រឿងដ៏ល្អឥខ្ចេាះ ព្រឺព្រួច និងភ័យរន្ធត់ នឹងឆកយកបេះដូងអ្នកទស្សនា កម្ពុជា ព្រេាះ មហាជនខ្មែរនិយម ចូលចិត្តទស្សនា ភាពយន្តបែបនេះខ្លាំងណាស់។
លោក សុខ សិរីសុភា បានបន្តថា ចាប់តាំងមានជម្លេាះព្រំដែនជាមួយ ថៃ ហើយ កម្ពុជា សម្រេចចិត្តឈប់អោយចាក់បញ្ចាំងភាពយន្ត ថៃ នៅ កម្ពុជា កុន វៀតណាម ផ្ដើមវាយលុកទីផ្សារ កម្ពុជា ជាខ្លាំង។
ជាមួយគុណភាពសាច់ រឿង តួអង្គ សម្ដែង កុនវៀតណាម ពីមួយរឿងទៅមួយរឿង បានទាក់ទាញការគាំទ្រខ្លាំងពីអ្នកទស្សនាខ្លាំង។
យ៉ាងណាក៏ដោយ អ្នកនាំចូលចែកចាយ របស់ Sabay MVP រូបនេះ បានអះអាងថា ទេាះ កុន វៀតណាម ហាក់មានគុណភាព និងសម្បូរសាច់រឿងប្លែកៗទាក់ទាញអ្នកទស្សនា កម្ពុជា ក្ដី តែភាពយន្តខ្មែរនៅ តែក្លាយជាចំណាប់អារម្មណ៍ មហាជនខ្មែរ ជាពិសេសអំឡុងខ្មែរបិទភាពយន្ត ថៃ។
តាមរយៈភពយន្ត “ព្រាយជញ្ជក់ឈាម” ដែលជាកុនលំដាប់របស់ វៀតណាម លោក សុខ សិរីសុភា សង្ឃឹមជឿជាក់ថា មហាជន និងទទួលបានចំណីអារម្មណ៍ថ្មី ប្លែក មិនធ្លាប់ជួនពីមុនមក។
សូមបញ្ជាក់ថា ភាពយន្តរឿង”ព្រាយជញ្ជក់ឈាម” ចាប់ផ្ដើមចាក់បញ្ចាំងតាមរោងភាពយន្តនានានៅទូទាំងប្រទេស កម្ពុជា ពីថ្ងៃទី ២ ខែ កក្កដា ឆ្នាំ២០២៦ នេះតទៅ។
កុំភ្លេចនាំគ្នាទៅទស្សនា ភាពយន្តលំដាប់លេខ១ របស់ វៀតណាម តើគុណភាព សាច់រឿង បែបណា បើធៀប នឹង កុន ខ្មែរ និង សៀម ៕














