ប៉ុស្តិ៍លេខ៥ ប្រគល់ថវិកា៣ម៉ឺនដុល្លារ ជូន ឯ.ឧ ហ៊ុន ម៉ានី ជួយទប់ស្កាត់ជម្ងឺកូវីត១៩

0

ខណៈដែលសប្បុរសជនកាន់តែច្រើនឡើងសស្រាក់សស្រាំជួយបរិច្ចាគក្នុងគម្រោងទិញវ៉ាក់សាំងកូវីត១៩នោះ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ក៏បានប្រគល់ថវិកាចំនួន៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជួយទប់ស្កាត់ក្នុងគម្រោងទិញវ៉ាក់សាំង ការពារជំងឺកូវីត១៩នេះ ដូចគ្នាផងដែរ។ ពិធីប្រគល់ថវិកានេះ ត្រូវបានធ្វើកាលពីព្រឹកថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២០ ដោយប្រគល់ជូនឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក។ ក្នុងពិធីនោះ ក៏មានការចូលរួមប្រគល់ពីថ្នាក់ដឹកនាំប៉ុស្តិ៍លេខ៥ ជាច្រើនរូបផងដែរ។

ការចូលរួមនេះ គឺជាការបង្ហាញទឹកចិត្តឈឺឆ្អាល ក្នុងការបំផុសអោយអោយមានការចួលរួមកាន់តែច្រើនបន្ថែមទៀត ក្នុងការរួមចំណែកចូលរួមជួយដល់សង្គម ដើម្បីជួយសម្រួលដល់ការលំបាករបស់រដ្ឋាភិបាលអោយបានកាន់តែច្រើនផងដែរ។ តំណាងប៉ុស្តិ៍លេខ៥ បានលើកឡើងថានឹងបន្តជួយបែបនេះ ទៅតាមលទ្ធភាពជាក់ស្ដែង ដើម្បីទុកជាគំរូ នៅក្នុងសង្គម។

LEAVE A REPLY

Please enter your comment!
Please enter your name here