កាលពីថ្ងៃទី 29 មិថុនា ឆ្នាំ2020 អ្នកនាង ណើ ចាន់ត្រា ម្ចាស់ប្រេន CTM Skin Care គ្រាន់តែ Live ប្រាប់មហាជនថា អ្នកនាងនឹងចុះទៅមើលតំណាងចែកចាយនៅខេត្តកំពង់ចាមប៉ុណ្ណោះ ប៉ុន្តែនៅប៉ុន្មានម៉ោងក្រោយ អ្នកនាងបែរជាបង្ហោះរូបប៉ុន្មានសន្លឹក ដែលអ្នកនាង និង ក្រុមការងារបានប្រគល់ជូននូវអង្ករ មី និង ថវិកា ទៅវិញ។ អ្នកនាង បានComment តប អ្នកលេងហ្វេសប៊ុកថា ដោយសារតែអ្នកនាងទៅដល់ភូមិសាស្ត្ររបស់តំណាងចែកចាយ ហើយបានឮដោយផ្ទាល់ថា មានគ្រួសារមួយត្រូវខ្យល់បក់រលំផ្ទះទាំងស្រុង ទើបអ្នកនាងស្ទុះទិញអង្ករ និង គ្រឿងថែមថយមួយចំនួន ហើយយកទៅប្រគល់អោយដោយផ្ទាល់តែម្ដង ខណៈដែលការបញ្ជាក់របស់អ្នកនាង ត្រូវបានគេសរសើរគ្រប់គ្នា ថាជាស្ត្រីដែលមានទឹកចិត្តសប្បុរស បន្ទាប់ពីអ្នកនាងទៅដល់កន្លែង អោយតែឃើញអ្នកមានទុក្ខគឺច្រើនជួយលុយកាតិចច្រើននៅកន្លែងនោះ ដែលពិបាកអោយអ្នកខ្លះធ្វើដូច។

អ្នកនាង ណើ ចាន់ត្រា បានបញ្ជាក់បន្ថែមនៅលើផេកថា” មិនច្រើនទេ តែនេះជាទឹកចិត្ត បងប្អូនប្រជាពលរដ្ឋជួបគ្រោះធម្មជាតិខ្យល់ព្យុះកន្ត្រាក់បណ្ដាលឲ្យរលំផ្ទះជាច្រើនខ្នងនៅក្នុងនោះមានពីរគ្រួសារដែលខូចខាតទាំងស្រុង ដែលមានទីតាំងស្ថិតនៅភូមិស្វាយព្រៃឃុំសណ្ដែក ស្រុកបាធាយខេត្តកំពង់ចាម”។ យ៉ាងណាមិញ ទង្វើសប្បុរសធម៌របស់អ្នកនាង ក៏ត្រូវបានគេលាន់មាត់សរសើរលើកទឹកចិត្តជាការតបស្នងផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here