វត្តថ្មីមួយ នៅស្រុកមេសាង ខេត្តព្រៃវែង តូចក៏តូច ខ្សត់ក៏ខ្សត់

0

វត្តថ្មីមួយដែលទើបបង្កើតឡើងកាលពីចុងឆ្នាំ2019 ដែលមានឈ្មោះថា វត្តរតនៈរង្សីបុរាណស្វាយជ្រុំ ត្រូវគេមើលឃើញមានភាពអត្តខាត់ និង តូចចង្អៀតយ៉ាងខ្លាំង ដោយសារតែវត្តថ្មីនេះ មិនទាន់មានព្រះវិហារ មិនទាន់មានកុដិ និងមានតែសាលាឆាន់ប្រក់សង្កសីតូចចង្អៀតនៅឡើយ។ វត្តនេះមានទីតាំងស្ថិតនៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ដែលមានចម្ងាយឆ្ងាយពីទីរួមខេត្ត និង ស្ថិតនៅដាច់ស្រយាល។

ព្រះតេជគុណបុញ្ញាវុឌ្ឍោ ម៉ៅ ភារុណ ព្រះចៅអធិការវត្ត មានសង្ឃដីកាថា វត្តថ្មីដែលបានបង្កើតឡើងនេះ គឺជាទីទួលបុរាណមួយ ដែលកាលពីមុនសម័យប៉ុលពតទីនោះគឺជាវត្តចាស់ តែដោយសារការបំផ្លាញទីនោះ ក៏ត្រូវគេបោះបង់ចោល។ យ៉ាងណាក៏ដោយពលរដ្ឋនៅតែទៅទីនោះធ្វើបុណ្យជុំគ្នាមួយឆ្នាំម្ដង ឬ 2ដង ហើយដោយសារតែផ្ទះពលរដ្ឋភាគច្រើនដែលស្ថិតនៅជុំវិញទីទួលនោះ ឆ្ងាយៗពីវត្តផ្សេងៗផង ទើបពលរដ្ឋស្នើអោយព្រះអង្គបង្កើតជាវត្ត ហើយព្រះអង្គក៏ស្វះស្វែងសុំសិទ្ធបង្កើតជាវត្តបានកាលពីចុងខែធ្នូ។

ព្រះអង្គបន្តថា វត្តនេះគឺមានការខ្វះខាតយ៉ាងខ្លាំង ដោយសូម្បីតែទំហំដីក៏តូចដែរ ដោយសារតែមានផ្ទៃដីតែប្រមាណមួយហិកតា ដែលចង់អភិវឌ្ឍន៍អោយល្អនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៅថ្ងៃក្រោយក៏ពិបាក។ ព្រះអង្គទទូចអោយមានការចូលរួមបរិច្ចាគ ដោយសារតែវត្តត្រូវការទាំងដែក ស៊ីម៉ង់ និងថវិកា ដើម្បីកសាង និងជាពិសេសគឺចង់ពង្រីកដីវត្តអោយបានសមរម្យជាងនេះ ដើម្បីជាប្រយោជន៍ក្នុងព្រះពុទ្ធសាសនា។

ខាងក្រោមនេះ ជាវីដេអូ ដែលបង្ហាញពីស្ថានភាពរបស់វត្ត បន្ទាប់ពីបញ្ចុះសីមាទាំងមិនទាន់មានវិហារ៖

LEAVE A REPLY

Please enter your comment!
Please enter your name here