កាលពីព្រឹកថ្ងៃទី១ មីនា ឆ្នាំ២០២១ មុននេះ ក្រុមហ៊ុន ហេង លាង បានបើកសម្ពោធបុរីយ៉ាងគគ្រឹកគគ្រេង នៅលើទីតាំងបង្គោលគីឡូម៉ែត្រលេខ៥៤ ជិតស្ពានអ្នកលឿង ដែលជាទីប្រជុំជន មានមនុស្សរស់នៅកុះករ។ អ្វីដែលពិសេសគឺគម្រោង ប្រកាសសាងសង់ផ្ទះក្នុងតម្លៃតែជាង៦ម៉ឺនដុល្លាប៉ុណ្ណោះ ទើបធ្វើអោយគម្រោងមួយនេះទទួលបានការចាប់អារម្មណ៍។

លោក ហេង លាង អគ្គនាយកបុរី HL អ្នកលឿងគម្រោងទី១ បានថ្លែងបញ្ជាក់ថា ដោយសារតែតម្រូវនៅក្នុងតំបន់អ្នកលឿងមានការឈានឡើង ទើបលោកសម្រេចបោះទុនសាងសង់ផ្ទះជាង១០០ល្វែង នៅលើផ្ទៃដីជាងមួយហិកតារ ដើម្បីដាក់លក់នៅក្នុងគម្រោងទី១។ ក្នុងគម្រោងនេះ គឺមានផ្ទះច្រើនប្រភេទ ប្រភេទអាជីវកម្ម និង ផ្ទះសម្រាប់រស់នៅ ដោយតម្លៃផ្ទះសម្រាប់រស់នៅគឺតម្លៃត្រឹមតែជាង២៦០០០ដុល្លារក៏មាន ខណៈដែលការបង់រំលោះ ក៏មានច្រើនជម្រើស។ លោកថាគម្រោងនេះ នឹងមិនពិបាកស្វែងរកអតិថិជននោះទេ ដោយសារតែទីតាំងគឺស្ថិតនៅលើទីតាំងល្អអ្នកលឿង ហើយមានតម្លៃទាបជាងទីផ្សារ។ លោកគម្រោងបើកលក់គម្រោងទី២បន្តបន្ទាប់ទៀត នៅក្បែរអ្នកលឿង ដោយសារតែលោកមានដីផ្ទាល់ខ្លួន នៅក្នុងតំបន់នោះស្រាប់។

លោក ស្រេង ឈាងឡេង ជាទីផ្សារមួយរូបប្រចាំគម្រោងមួយនេះ បញ្ជាក់ថា បើទោះជាបញ្ហាកូវីតនៅតែបន្តកើតមាន តែសម្រាប់ទីផ្សារអវលនទ្រព្យ នៅទីប្រជុំជន ដូចជាអ្នកលឿង គឺនឹងមិនពិបាកនោះទេ ដោយសារតែតម្រូវការផ្ទះនៅក្នុងតំបន់នោះគឺខ្ពស់។ លោកថាគម្រោងនេះ នឹងសល់មិនយូរនោះទេ ពិសេសគម្រោងផ្ទះដែលមានតម្លៃក្រោម៣ម៉ឺនដុល្លារ ព្រមជាមួយនឹងលក្ខណ្ឌបង់រំលោះយ៉ាងល្អនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here