ក្នុងពិធីបើកលក់សំណង់ផ្ទះល្វែង កាលពីព្រឹកថ្ងៃទី១ មីនា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ជិតស្ពានអ្នកលឿង អគ្គនាយកក្រុមហ៊ុន ហេង លាង លោក ហេង លាង បានថ្លែងបញ្ជាក់ថា បើទោះជាមានវិបត្តិដោយកូវីត១៩ តែសន្ទុះឈានឡើងនៅក្នុងតំបន់អ្នកលឿង គឺនៅតែល្អ ដោយសំណង់សាងសង់ផ្ទះល្វែងនៅក្នុងតំបន់នោះ គឺល្អជាងបើកគម្រោងលក់ដីឡូតិ៍ដូចមេឃ និង ដី។ លោកថា ទីផ្សារដីធ្លីហាក់មិនទាន់ល្អឡើងវិញទេ ប៉ុន្តែសម្រាប់សំណង់ផ្ទះល្វែងគឺនៅតែមានសន្ទុះ ពិសេសនៅតំបន់ប្រជុំជន ដូចជាតំបន់អ្នកលឿង ទើបលោកសម្រេចចិត្តបោះទុននៅទីនោះ។

លោក ហេង លាង អគ្គនាយកបុរី HL អ្នកលឿងគម្រោងទី១ បានថ្លែងបញ្ជាក់ថា ដ្បិតតែតំបន់អ្នកលឿង រាងឆ្ងាយពីភ្នំពេញបន្តិចមែន ប៉ុន្តែទីផ្សារដីធ្លី គឺមានតម្លៃយ៉ាងកប់ពពក ទើបធ្វើអោយសំណង់ផ្ទះល្វែង បានក្លាយជាជម្រើសរបស់អ្នកចង់រស់នៅតំបន់នោះ ជាជាងចង់បានដី។ លោកថាដីក្នុងតំបន់នោះ គ្រាន់តែជាដីទទេ តម្លៃច្រើនម៉ឺនក្នុងមួយឡូតិ៍ៗទៅហើយ តែបើងាកមកទិញឃផ្ទះល្វែង គឺទិញតម្លៃតែជាង២ម៉ឺនដុល្លារ បានផ្ទះរស់នៅយ៉ាងសមរម្យ ទើបទីតាំងនោះ អ្នកណាក៏ចង់បានផ្ទះជាងដី។ដោយសារតែតម្រូវនៅក្នុងតំបន់អ្នកលឿងមានការឈានឡើងនោះហើយ ដែលជំរុញអោយលោក មើលឃើញពីចក្ខុវិស័យ ហើយសម្រេចបោះទុនសាងសង់ផ្ទះជាង១០០ល្វែង នៅលើផ្ទៃដីជាងមួយហិកតារ ដើម្បីដាក់លក់នៅក្នុងគម្រោងទី១នៅជិតស្ពានអ្នកលឿងនោះ។ ក្នុងគម្រោងនេះ គឺមានផ្ទះច្រើនប្រភេទ ប្រភេទអាជីវកម្ម និង ផ្ទះសម្រាប់រស់នៅ ដោយតម្លៃផ្ទះសម្រាប់រស់នៅគឺតម្លៃត្រឹមតែជាង២៦០០០ដុល្លារក៏មាន ខណៈដែលការបង់រំលោះ ក៏មានច្រើនជម្រើស ដែលអំណោយផលសម្រាប់អ្នកមានជីវភាពមធ្យម។ លោកថាគម្រោងនេះ នឹងមិនពិបាកស្វែងរកអតិថិជននោះទេ ដោយសារតែទីតាំងគឺស្ថិតនៅលើទីតាំងល្អអ្នកលឿង ហើយមានតម្លៃទាបជាងទីផ្សារ។

លោក ហេង លាង បញ្ជាក់បន្ថែមថា បើទោះជាបញ្ហាកូវីតនៅតែបន្តកើតមាន តែសម្រាប់ទីផ្សារអវលនទ្រព្យ នៅទីប្រជុំជន ដូចជាអ្នកលឿង គឺនឹងមិនពិបាកនោះទេ ដោយសារតែតម្រូវការផ្ទះនៅក្នុងតំបន់នោះគឺខ្ពស់។ លោកថាគម្រោងនេះ នឹងសល់មិនយូរនោះទេ ពិសេសគម្រោងផ្ទះដែលមានតម្លៃក្រោម៣ម៉ឺនដុល្លារ ព្រមជាមួយនឹងលក្ខណ្ឌបង់រំលោះយ៉ាងល្អបែបនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here