កាលពីថ្ងៃចន្ទ ៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ក្រុមប្រតិភូ ដែលជាក្រុមដឹកនាំនៅរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក បានដឹកនាំជំនួយមួយចំនួន រូមមានអាហារ និង ភេសជ្ជៈផង ទៅសួរសុខទុក្ខបងប្អូនដែលកំពុងកំណត់អោយធ្វើចត្តាឡីស័ក្តទាំង៤៥នាក់ នៅបុរីចម្ការដូង។ នេះជាសកម្មភាពយកចិត្តទុកដាក់ គួរអោយសរសើរ ស្របពេលដឬលអ្នកត្រូវធ្វើចត្តាឡីស័ក្តទាំងនោះ សុទ្ធតែត្រូវការការយកចិត្តទុកដាក់។

ក្រុមប្រតិភូដែលបានទៅសួរសុខទុក្ខដោយផ្ទាល់នាថ្ងៃនោះរួមមាន ឯកឧត្តម ឡុង សត្យា អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុករដ្ឋអារីហ្សូណា ក្នុងតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក។ លោក ជា ជីវ៉ាវិសាល ជាអនុប្រធាន (ម្ចាស់បុរីចំការដូង) និង លោក ឆេង យូសេង ជាអនុប្រធានដូចគ្នា។ អ្នកទាំង៣ បានចុះទៅក្នុងនាមជាតំណាងអោយ ឯកឧត្តម សៅ វឌ្ឍនា អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច ទទួលបន្ទុករដ្ឋអារីហ្សូណា នៅសហរដ្ឋអាមេរិក និង ជំនួសមុខអោយ លោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុករដ្ឋអារីហ្សូណា ក្នុងតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក។ ប្រតិភូខាងលើ បាននាំយកអំណោយទៅផ្តល់ជូន តាមរយៈរដ្ឋបាលខណ្ឌដង្កោ ដើម្បីចែកជូនដល់បងប្អូនចំនួនទាំង៤៥នាក់ ដែលស្នាក់នៅបន្ទប់ជួលក្នុងបុរីចំការដូង ដែលកំពុងធ្វើចត្តាលីស័ក្តិ។

គួរបញ្ជាក់ផងដែរ អ្នកធ្វើចត្តាឡីស័ក្តទាំង៤៥នាក់ រួមមាន ប្រុស ២៥នាក់ ស្រី ២០នាក់ ដោយអ្នកទាំងនោះ ទទួលបានអំណោយ អង្ករ ត្រីខកំប៉ុង មី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ និង អាកុល។ ក្នុងនោះ កងកម្លាំង និងប្រជាការពារ ចំនួន ១៨នាក់ ក៏ទទួលបានអំណោយផងដែរ។លោក ទុយ ច័ន្ទ អភិបាលរងខណ្ឌ លោក ជឹម ស៊ីថា អធិការខណ្ឌ និង មន្រ្តីរដ្ឋបាលខណ្ឌ ក៏ត្រូវគេឃើញចូលរួមនៅក្នុងសកម្មភាពនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here