ជំនួយលោកជំទាវ មួយឡេង បានទៅដល់ដៃក្រសួងកាពារជាតិ

0

កាលពីព្រឹកថ្ងៃទី២ មីនា ឆ្នាំ២០២១ លោកជំទាវ មួយឡេង ឬ លោកជំទាវ ស្រឿង វ៉ាន្នី អគ្គនាយិកក្រុមហ៊ុន មួយឡេង ប៊ីយូធី បានដឹកនាំថវិកា និង ជេលសរុប២០០០ដប យកទៅប្រគល់ជូននាយកដ្ឋានអធិការកិច្ចក្រសួងការពារជាតិ ដោយមានស្វាមីរបស់លោកជំទាវ គឺឧត្តមសេនីយ៍ទោ ប៊ន សំអាត អមដំណើរ។ នេះជាជំនួយជាជែល អាល់កុល ដែលលោកជំទាវ និង ស្វាមី បានបន្តជួយដល់មន្ត្រីប៉ូលីសទាហាន ខណៈដែលកន្លងមកជំនួយនេះ គឺបានចំណាយប្រមាណជា១០ម៉ឺនដុល្លារមកហើយ។

លោកជំទាវ ស្រឿង វ៉ាន្នី ហៅ មួយឡេង បញ្ជាក់ថា នៅក្នុងកាលៈទេសៈដែលនៅកម្ពុជា មានការផ្ទុះខ្លាំង ដោយជម្ងឺកូវីត១៩នេះហើយ ទើបលោកជំទាវ និង ស្វាមី ខ្នះខ្នែងនាំយកថវិកា និង ជែលលាងដៃជាដើម ដើម្បីពញាក់អារម្មណ៍អោយមានការយកចិត្តទុកដាក់ ដល់មន្ត្រីកងប៉ូលីសទាហាន ដែលជាអ្នកការពារសន្តិសុខជួរមុខ។ ជំនួយនេះនឹងបន្តនាំយកមកជាលើកទី២ទៀត ប្រសិនបើជំនួយដែលបានយកមកប្រគល់ជូននេះ នៅតែមានតម្រួវការ។ ជាមួយគ្នានោះ លោកជំទាវ ក៏នឹងបន្តទៅចែកនៅតាមបណ្ដាខេត្តផងដែរ ដើម្បីអោយមានការយកចិត្តទុកដាក់អោយកាន់តែខ្លាំងពីសប្បុរសជននានា លើកងប៉ូលីសទាហាន។

ឯកឧត្តមឧត្តមសេនីយឯក យ៉ា គឹមអ៉ី ប្រធាននាយកដ្ឋានអធិការកិច្ច ក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា ជែល និង អាល់កុលគឺមានសារៈសំខាន់បំផុត សម្រាប់ មន្ត្រីប៉ូលីសទាហាន និង កងសន្តិសុខ ដោយឯកឧត្តមស្នើអោយក្រុមហ៊ុន មួយឡេងប៊ីយូធី បន្តយកមកប្រគល់ជូនទៀត ជាពិសេសម៉ាស់ ដើម្បីអោយមន្ត្រីក្នុងជួរទាហានទាំងអស់បានប្រើប្រាស់ ក្នុងការការពារខ្លួន។ ជំនួយនេះក៏នឹងធ្វើការបែកចែកទៅកាន់នាយកដ្ឋានផ្សេងនៅក្នុងក្រសួងផងដែរ ជាពិសេសនៅក្នុងអង្គភាព ដែលមានតម្រូវការ។

LEAVE A REPLY

Please enter your comment!
Please enter your name here