ទើបតែនាំយក ថវិកា និង ជែលចំនួន២០០០ដប ទៅប្រគល់ជូនដល់ក្រសួងការពារជាតិ នៅនាយកដ្ឋានអធិការកិច្ច កាលពីថ្ងៃ២ មីនា ឆ្នាំ២០២០សោះ កាលពីថ្ងៃទី៣ មីនា ឆ្នាំដដែល លោកជំទាវ ស្រឿង វ៉ាន្នី អគ្គនាយិកាក្រុមហ៊ុន មួយឡេង ប៊ីយូធី និង ស្វាមី ក៏បានដឹកនាំ ថវិកា និង ជែលចំនួន១០០០ដបផ្សេងទៀត យកទៅប្រគល់ជូនសាលាសង្កាត់ចោមចៅ៣។ សកម្មភាពរបស់លោកជំទាវ បានធ្វើអោយមានការសរសើរយ៉ាងខ្លាំង ដោយសារតែនេះគឺជាទឹកចិត្តយកចិត្តទុកដាក់ចំពោះថ្នាក់ដឹកនាំ និង មន្ត្រីអាជ្ញាធរ ស្របពេលដែលជម្ងឺកូវីត១៩កំពុងផ្ទុះឡើងវិញពេញប្រទេស។

យោងតាមការបង្ហោះ លោកជំទាវ អគ្គនាយកមួយឡេង ទើបតែចុះអំណោយជាថវិកា និង ជែល ជាថ្មីទៀតហើយ ដែលការចុះប្រគល់នេះ គឺប្រគល់ដល់ចៅសង្កាត់ចោមចៅ៣តែម្ដង ដើម្បីអោយអង្គភាពមួយនេះ មានជែលសម្រាប់ប្រើប្រាស់ នៅក្នុងការងាររដ្ឋបាល និង ចែកជូនពលរដ្ឋនៅក្នុងមូលដ្ឋាន។ ជំនួយនេះ ដ្បិតថាគ្រាន់តែជាចំណែកតូច តែគឺជាការបង្ហាញទឹកចិត្តមួយដ៏ប្រសើរ ដើម្បីអោយមានការពញាក់អារម្មណ៍អោយមានការយកចិត្តទុកដាក់ចំពោះមូដ្ឋានរបស់សាលាសង្កាត់ទាំងមូល ដើម្បីអោយមានជែលសម្រាប់ប្រើប្រាស់ផងដែរ។ លោកជំទាវនឹងបន្តជួយដល់សាលាសង្កាត់មួយចំនួនផ្សេងទៀត គឺជួយរហូតទាល់តែជែលដែលបានផលិតត្រៀមចែកទាំងជាង១០ម៉ឺនដប ត្រូវបានចែកអស់។ លោកជំទាវក៏បន្តអំពាវនាវ អោយមានការចុះជួយដល់មូដ្ឋានបែបនេះ អោយបានច្រើនផងដែរ ដើម្បីរួមគ្នាទប់ស្កាត់ជម្ងឺកូវីត១៩ដែលកំពុងផ្ទុះក្នុងសហគមន៍។

LEAVE A REPLY

Please enter your comment!
Please enter your name here