នៅក្នុងសង្គមហ្វេសប៊ុកមានការចែកចាយមិនតិចទេ ចំពោះព័ត៌មានរបស់ស្ត្រីម៉េម៉ាយកូន២ម្នាក់ ដែលកើតជម្ងឺកូវីត១៩ ហើយកូនតូច២នាក់ គឺរស់នៅយ៉ាងកណ្ដោចកណ្ដែងតែ២នាក់ម៉ង់ៗ ថ្ងៃណាក៏បង្ហូរទឹកភ្នែក នៅពេលម្ដាយខលវីដេអូ មកលេង។ អ្វីដែលសង្វេគ គឺតាំងពីដឹងថា អ្នកស្រីកើតកូវីត ហើយកូនទាំងពីស្ថិតក្នុងការតាមដាន មុនរកឃើញថា មានផ្ទុកូវីតដូចម្ដាយដែរនោះ គឺមិនឃើញវត្តមានរបស់ឪពុក ដែលជាគ្រូពេទ្យម្នាក់ដែរ មកអើតកូនតូចទាំងពីរទាល់តែសោះ។

ស្រ្តីដែលត្រូវបានអ្នកលេងហ្វេសប៊ុកខ្លោចចិត្តអាណិតនោះ មានឈ្មោះពិតថា ប៊ុត គីមឡី ដែលប្រើហ្វេសប៊ុកឈ្មោះ រំដួល ពោធិ៍សាត់ (គីម លី)។ អ្នកស្រីបានកើតកូវីត១៩ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅកន្លែងព្យាបាល ដោយទុកអោយកូនស្រីអាយុ៧ ឆ្នាំ និង ៥ឆ្នាំ អោយរស់នៅយ៉ាងវេទនា។ ជារឿយៗគេឃើញអ្នកស្រីខលមកលេងកូន ហើយទ្រហ៊ោយំទាំងម្ដាយ និង កូន ដែលគ្រាន់តែឃើញរូបភាពក៏សង្វេគជំនួសផងដែរ ដែលគ្រួសារដែលខ្វះមុខខ្វះក្រោយមួយនេះ ត្រូវរស់នៅដាច់ឆ្ងាយពីគ្នា ម្ដាយត្រូវបង្ខំអោយរស់នៅឆ្ងាយពីកូនតូចៗ ដែលមិនខុសពីព្រាត់គ្នាទាំងរស់។ អ្វីដែលកាន់តែសង្វេគគឺមានដំណឹង អតីតស្វាមីរបស់អ្នកស្រី គឺតាំងពីឮថាអ្នកស្រីកើតកូវីត១៩ គឺមិនដែលមកអើតកូនតូចៗទាំងពីរទាល់តែសោះ ដែលទំនងខ្លាចឆ្លង ទើបកាន់តែធ្វើអោយគ្រួសារមួយនេះសង្វេគ។ មិនមែនត្រឹមតែគ្មានអ្នកមើលថែក្មេងតូចៗទាំង២ប៉ុណ្ណោះទេ តែក៏មិនដឹងថា អ្នកណានឹងចិញ្ចឹមកូនតូចទាំងពីរ ក្រោយម្ដាយត្រូវសម្រាកព្យាបាលផងដែរ។ យ៉ាងមិញក្រោយការពិនិត្យសំណាក គឺក្មេងតូចទាំង២ក៏ផ្ទុកមេរោគកាចសាហាវនេះផងដែរ ដោយទើបតែបញ្ជូនទៅព្យាបាលជុំនឹងម្ដាយ ខណៈដែលមុនចេញលទ្ធផល គឺសូម្បីតែក្រសួងសុខាភិបាលប្រកាសថា នឹងតម្រូវអោយក្មេងទាំងពីរធំណាក និង តម្រូវអោយធ្វើចត្តាឡីស័ក គឺបាត់មុខឳពុកអោយឈឹង ក្នុងពេលគេដឹងថា លោកក៏ជាពេទ្យជំនាញម្នាក់ដែរនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here