ម្ចាស់ផេក Siv Mey Online Shop អ្នកនាង ស៊ីវមី និងជាម្ចាស់ផលិតផល Ei Ei ដែលត្រូវបានគេស្គាល់ថាជាបុគ្គលមួយរូបដែលសកម្មជាមួយនឹងការធ្វើមនុស្សធម៌។ ថ្មីៗនេះផងដែរអ្នកនាងក៏បានចុះទៅជួបផ្ទាល់ជាមួយក្មេងប្រុសពិការម្នាក់ដើម្បីយកគ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួន ទៅជួយ នៅស្រុកសំរោង ខេត្តតាកែវ តែម្ដង កាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០២០។

តាមវីដេអូ ដែលអ្នកនាង បាន Live គឺអ្នកនាង បង្ហាញភាពជិតស្និទ្ធិ មិនរើសអើងចំពោះក្មេងប្រុសកម្សត់នោះផង។ អ្នកនាង ក៏បានអំពាវនាវ អោយសប្បុរសជន បន្តជួយដល់ប្អូនប្រុសកម្សត់នោះផងដែរ ក្នុងពេលដែលក្មេងប្រុសនោះ ឈឺយូរមកហើយគ្មានលុយព្យាបាល និង រស់នៅយ៉ាងពិបាកក្នុងផ្ទះមិនសូវសមរម្យ។

អ្នកនាង បានជួយជាអង្ករ មី ទឹកត្រី សាប៊ូ និង គ្រឿងឧបភោគបរិភោគជាច្រើន ព្រមទាំងរទេះអង្គុយសម្រាប់ជនពិការមួយ អមដោយទឹកប្រាក់៥០០ដុល្លារ។ ទន្ទឹមនឹងនេះអ្នកនាងក៏បានបន្តទៅជួយស្ត្រីកម្សត់មួយរូបទៀត ដែលមានជម្ងឺ និងមានជីវភាពខ្វះខាត ផងដែរ ទើបអ្នកនាងត្រូវគេមើលឃើញថា គួរអោយសរសើរចំពោះទង្វើមួយនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here