កាលពីថ្ងៃទី២៤ មេសា ឆ្នាំ២០២១ មុននេះ ឯកឧត្តម ឃួង ស្រេង គណៈអភិបាលរាជធានីភ្នំពេញ និង អ្នកឧកញ៉ាបណ្ឌិត្យ ទ្រី ភាព បានចុះសួរសុខទុក្ខ និង ចែកអំណោយរបស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត្យ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលស្ថិតក្នុងការបិទខ្ទប់ជាច្រើនកន្លែងដែលមានជីវភាពខ្វះខាត។ ប្រជាពលរដ្ឋដែលទទួលបានអំណោយនៅក្នុងថ្ងៃនោះសរុបចំនួន ៨១៧ គ្រួសារ មកពីសង្កាត់ផ្សារចាស់ សង្កាត់វត្តភ្នំ និងសង្កាត់ផ្សារថ្មី២ ក្នុងខណ្ឌដូនពេញរាជធានីភ្នំពេញ។ អំណោយដែលត្រូវប្រគល់ជូនរួមមាន អង្ករមួយគ្រួសារ ២៥ គីឡូ មីមួយកេស និង ត្រីមួយយួរ។

នៅក្នុងថ្ងៃនោះ ឯកឧត្តម ឃួង ស្រេង ក៏ទទូចសុំអោយពលរដ្ឋអត់ធ្មត់ និង រក្សាគោលការណ៍៣កុំ៣ការពារ ដើម្បីរួមគ្នាជួយបញ្ចប់កូវីត១៩ដែលកំពុងរីករាលផងដែរ។

ដោយឡែក អ្នកឧកញ៉ាបណ្ឌិត្យ ទ្រី ភាព ក៏បានបង្ហាញនូវទឹកចិត្តយកចិត្តទុកដាក់ និង ផ្ដាំផ្ញើសុំអោយពលរដ្ឋ ជាពិសេសគឺអ្នកទទួលជំនួយទាំងអស់ អោយខំរក្សាអោយបាននូវអនាម័យក្នុងការរស់នៅ ដោយក្នុងនោះ អ្នកឧកញ៉ាក៏បានបញ្ជាក់ថា តាមរយៈវិធានការបិទខ្ទប់នៅក្នុងពេលនេះ ដ្បិតថាបានធ្វើអោយប៉ះពាល់ដល់ជីវភាព និង ការរស់នៅរបស់ប្រជាបលរដ្ឋ នៅក្នុងពេលនេះ ក៏ពិតមែន តែមិនយូរនោះទេ គឺនឹងធ្វើអោយកម្ពុជារួចផុតពីជម្ងឺដ៏កាចសាហាវនេះផងដែរ។ អ្នកឧកញ៉ាបណ្ឌិត្យ ក៏បានប្រកាសថាជំនួយជាបន្តក៏នឹងត្រូវប្រគល់ជូនដល់ពលរដ្ឋរងគ្រោះផ្សេងទៀតផងដែរ ក្នុងពេលបន្តបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here