កាលពីព្រឹកថ្ងៃទី៣ ឧសភា ឆ្នាំ២០២១ មូលនិធិ”ផ្ទះតារា” ដែលមានលោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ជាប្រធាន បានប្រគល់អំណោយជាស្បៀងអាហារជាលើកទី២ ជូនដល់មណ្ឌលកុមារស្នាមញញឹមថ្មី នៃក្ដីសង្ឃឹមកុមារ ដែលមានទីតាំងនៅស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។ អំណោយជាលើកទី២នេះរួមមាន សាច់គោស្រស់២០គីឡូ ទុកសម្រាប់អោយក្មេងៗនៅក្នងមណ្ឌលទាំងជាង៦០នាក់ធ្វើម្ហូប ដែលជាថវិការបស់អ្នកនាង ស្រីអូន សម្រស់ធម្មជាតិ និង បាយប្រអប់រៀបជាកញ្ចប់ៗចំនួន៧០ប្រអប់ ដែលជាជំនួយរបស់ អ្នកនាង លុយ សារីណា ភរិយារបស់អតីតតារាសម្ដែង លោក ស៊ុក សុភា រស់នៅប្រទេសអូស្ត្រាលី។

យោងតាមការបង្ហោះរបស់លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជាបានបង្ហោះ២ដោយឡែកពីគ្នាថា””មូលនិធិ”ផ្ទះតារា” បានប្រគល់បាយប្រអប់ចំនួន៧០ប្រអប់ ដែលរួមមានសាច់ជ្រូកពងទា និងទឹកក្រូច ដែលជាជំនួយទាំងស្រុង របស់អ្នកនាង លុយ សារីណា ភរិយាអតីតតារាសម្ដែងនៅប្រទេសអូស្ត្រាលី ជូនដល់មណ្ឌលកុមារកំព្រាស្នាមញញឹមថ្មី នៃក្ដីសង្ឃឹមរបស់កុមាររួចហើយ កាលពីព្រឹកថ្ងៃទី៣ ឧសភា ឆ្នាំ២០២១។ នេះគឺជាអំណោយជាស្បៀងលើកទី២ ដែល”ផ្ទះតារា”ប្រគល់ជូនដល់កុមារកំព្រាទាំងជាង៦០នាក់ ក្នុងកាលៈទេសៈដែលមណ្ឌលកំពុងតែខ្វះខាតនេះ សូមអរគុណដល់ម្ចាស់ជំនួយ Sarina Luy”។ លោកបានបង្ហោះមួយផ្សេងទៀតថា”មូលនិធិ”ផ្ទះតារា” បានប្រគល់ជូនស្បៀងអាហារជាលើកទី២ ដោយជូនសាច់គោស្រស់ចំនួន២០ គីឡូ ទុកអោយកូនៗនៅក្នុងមណ្ឌលទទួលទាន។


ដែលស្បៀងអាហារជាលើកទី២នេះ គឺជាថវិការបស់អ្នកនាង ស្រីអូន សម្រស់ធម្មជាតិ ស៊ុន្ទរី នួន ដោយនៅថ្ងៃប្រគល់ស្បៀងអាហារជាលើកទី២នោះ ក៏មានប្រគល់បាយប្រអប់ចំនួន៧០ប្រអប់ ដែលរួមមានសាច់ជ្រូកពងទា និងទឹកក្រូច ជាជំនួយរបស់អ្នកនាង លុយ សារីណា ភរិយាអតីតតារាសម្ដែងនៅប្រទេសអូស្ត្រាលី ផងដែរ។ គួរបញ្ជាក់ផងដែរថា មណ្ឌលកុមារកំព្រាស្នាមញញឹមថ្មី នៃក្ដីសង្ឃឹមរបស់កុមារ ទទួលបានជំនួយជាស្បៀងអាហារចំនួន២លើកហើយ ដែលជាថវិការបស់អ្នកនាង ស្រីអូន តាមរយៈមូលនិធិ”ផ្ទះតារា” ដែលកាលពីលើកទី១ គឺរួមមានស្បៀងអាហារ ត្រីសាច់ និង អាហារផ្អាប់ជាច្រើនមុខ ដើម្បីទុកអោយមណ្ឌលច្នៃអោយក្មេងៗ បានញាំអោយបានច្រើនថ្ងៃ។ ពីខ្ញុំបាទ ផាត់ តារារដ្ឋ ស្ថានិកគ្រួសារតារាកម្ពុជា និង ជាប្រធានមូលនិធិ”ផ្ទះតារា” សូមអរគុណដល់ម្ចាស់ជំនួយ”។
ជាមួយនឹងសកម្មភាពនេះ បានធ្វើអោយមានការសរសើរយ៉ាងខ្លាំងចំពោះ សកម្មភាពគៀងគរជំនួយរបស់”ផ្ទះតារា” ដើម្បីរួមចំណែកជួយដល់សង្គម ពិសេសជួយដល់អ្នកខ្វះខាត ត្រូវចំគោលដៅ របស់ ស្ថាបនិកគ្រួសារតារាកម្ពុជាក្នងរយៈពេលចុងក្រោយនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here