ពិតជាអភីនីហា ចូលក្នុងក្រុមហ៊ុនរួយដឹងតែរីក ដូចពាក្យម៉ែរួយថាមិនខុស

0


អគ្គនាយិកាក្រុមហ៊ុន រួយអ៉ីនហ្វីនីធី បានបង្ហាញមុខជនឆ្នើមមួយរូបដែលជាសមាជិកនិងជាតំណាងចែកចាយរបស់ក្រុមហ៊ុន ដែលទទួលបាននូវលទ្ធផលមិនគួរឱ្យជឿ អោយគេបានដឹង ប្រវត្តិតស៊ូ រហូតថ្កើងយស សល់ប្រាក់។ នេះជា ទឹកតាង មួយថ្មី ម្នាក់ទៀត ដែលជា ជើងខ្លាំង ក្រោយ ពេល ប្រើយុទ្ឋសាស្ត្រ ពីមែ រួយចែកអោយ។ ទាំងនេះគួរ យកធ្វើជាគម្រូ មួយទៀត សម្រាប់អ្នក មិនទាន់ជោគជ័យ ដាក់គោលដៅ ហើយចង់បានគន្លឹះជោគជ័យ។

អ្នកស្រី​សាវឿន​ ពិសី​ មានស្រុកកំណេីតភូមិ​បឹងខ្នារ​ ឃុំបឹង​ខ្នារ​ ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់​ បានផ្លាស់​ប្តូរ​ជីវភាព​ ឆ្ពោះទៅរកភាពជោគជ័យ​យ៉ាងឆាបរហ័ស​ ក្រោយបានចូលជាតំណាងចែកចាយមែរួយ។ មុនចូលក្រុុមហ៊ុន​ Rouy Infinity Co.,ltd អ្នកស្រី​គ្រាន់តែជាស្រ្តីមេផ្ទះម្នាក់​ ថែរក្សា​កូន2នាក់​ គ្មាន​មុខរបរ​រកសុីនិងគេឡេីយ​ ថែមទាំងមានចរិកជាមនុស្សម្នាក់មិនចេះតែងខ្លួន​ ឆាប់ខឹងឆេវឆាវ​ និងគ្មានទំនាក់ទំនងល្អជាមួយអ្នកដទៃឡេីយ​ ។

ដោយមេីលឃេីញពីភាពខ្វះខាតរបស់គ្រួសារនិងចរិកឆាប់ខឹងឆេវឆាវរបស់ខ្លួន​ អ្នកស្រីក៏បានសម្រេចចិត្ត​ចូលជាតំណាងចែកចាយផលិតផលគ្រឿងសម្អាងមែរួយ​ ដេីមប្បី​ទទួលបានការពង្រឹងផ្លូវចិត្តនិងមានអាជីព​ អនឡាញ​និងគេ។ ស្មាន​មិន​ដល់រយះពេលត្រឹម2ឆ្នាំ​ អ្នកស្រី​បានផ្លាស់ប្តូរយ៉ាងខ្លាំងពីមនុស្សម្នាក់ឆាប់ខឹងឆេវឆាវទៅជាមនុស្សងាយៗ​សប្បាយ​ មានរូបរាងស្រស់ស្អាត​សឹងតែចាំមិនបាន​ បូកបន្ថែម​និងភាពជោគជ័យ​ មកទល់ពេលនេះ​ អ្នកស្រី​សម្រេចបានគោលដៅ​ដ៏ធំ​មួយ​ គឺសាងសង់បានវីឡាដ៏ស្រស់ស្អាត​ធំស្គឹមស្កៃ​ សល់លុយក្នុងបញ្ជីធនាគា​រ​ ជាពិសេស​គ្រួសារ​មានសុភ្ភមង្គល​ខ្លាំងជាងមុ​នទ្វេរដង។ អ្នកស្រីបាននិយាយថា​ បេីមិនចូលក្រុមហ៊ុនមែរួយ​ មិនដឹងថាមួយជិវិតនេះអាចសម្រេចគោលដៅដ៏ធំរបស់ខ្លួនដែរទេ។ បេីអ្នកទាំងអស់គ្នាចង់តាមដាន​និងរៀនសូត្រពីជិវិត​ជោគជ័យ​របស់អ្នកស្រី​ អាចចូលទៅកាន់​ Facebook Account : Pisey TL។

គួររំលឹកដែរថាអ្នកគ្រូរួយជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាង​ Rouy Infinity Co.,ltd ដែលមានរហ័សនាមថា ម៉ែរួយ​ MaeRouy បានផ្លាស់ប្តូរជិវិតយ៉ាងឆាប់រហ័សរយះពេលត្រឹមតែមួយឆ្នាំ​ អាចកសាងជិវិតថ្មីបានដោយមិនគួរអោយជឿ​។ មកទល់ពេលនេះម៉ែរួយមានក្រុមហ៊ុនមួយដ៏ល្បីល្បាញ​ មានលុយ​ ឡាន​ វីឡា​ដ៏ស្គឹមស្កៃ​ មានកេរ្តិ៍​ឈ្មោះដ៏ល្បីល្បាញ​ មានអ្នកគាំទ្រនិង​ហ្វេនស្រលាញ់មែរួយរាប់សែននាក់​។ មែរួយមានឈ្មោះល្បីយ៉ាងខ្លាំងទៅលេីការបង្រៀនច្បាប់ស្រូបទាញ​ ពង្រឹង​ផ្លូវ​ចិត្ត​មនុស្ស​ លុបបំបាត់ភាពបាក់ទឹកចិត្ត​ ជួយអោយមនុស្សរឹងមាំ​ ក្លាហានជំនះរាល់​ឧបសគ្គ​ ដែលកេីតឡេីងចំពោះមុខ អោយឈានទៅរកគោលដ៏ធំបំផុតរបស់ខ្លួន​ ។

ម៉ែរួយ​ជាមនុស្ស​ដំបូងគេដែលជាអ្នកហ៊ានចែករំលែកច្បាប់ស្រូបទាញដំបូងគេនៅក្នុងប្រទេសកម្ពុជា​ អាចនិយាយអ្នកគ្រូមានភាពក្លាហាននិងតាំងចិត្តខ្ពស់​ ទោះបីគេជេរថាឡប់ថាឆ្កួតក៏អ្នកគ្រូនៅបន្តបង្រៀនចំលែកច្បាប់ស្រូបទាញ​ ខណ្ណះដែលអ្នកយល់ច្បាប់ស្រូបទាញផ្សេងៗមិ​នហ៊ានចេញចែករំលែក។

LEAVE A REPLY

Please enter your comment!
Please enter your name here