អត្ថបទ ៖ Neath

កាលពីរសៀលថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2021នេះ លោក Apichart Duang-Art តំណាងក្រុមហ៊ុនក្រុមហ៊ុន Chamatharn Co., Ltd. (EVA Premium Ice) រួមទាំងថ្នាក់ដឹកនាំ និង សហការីបស់ស្ថានីយ៍ទូរស្សន៍ប៉ុស្តិ៍លេខ 5 បានចុះទៅសួរសុខទុក្ខ និងដឹកនាំអំណោយជាថ្នាំពេទ្យយកទៅប្រគល់ជូនលោក ឯក ឃុនឌឿន ដែលជាអភិបាលនៃគណៈអភិបាលខណ្ឌទួលគោក។ នៅក្នុងពិធីប្រគល់អំណោយនេះដែរគេសង្កេតឃើញមានការធ្វើឡើងដោយរក្សាបាននូវគោលការណ៍3កុំ3ការពារបានយ៉ាងល្អ ដោយមិនមានរៀបចំជាពិធីធំដុំ ឬជួបជុំមនុស្សច្រើននោះទេ។

លោក Apichart Duane-Art បានលើកឡើងថា អំណោយជាថ្នាំសង្កូវដែលក្រុមហ៊ុន Chamatharn Co., Ltd. (EVA Premium Ice) គម្រោងនឹងប្រគល់ជូនសរុបរួមមាន 12000ឈុត និងធ្វើការប្រគល់ជណឱ្យបានគ្រប់14ខណ្ឌក្នុងរាជចធានីភ្នំពេញ និងបន្តដឹកនាំជូនដល់ខណ្ឌមួយចំនួននៅក្នុងក្រុងតាខ្មៅផងដែរ។ ក្នុងនោះមួយខណ្ឌៗគឺទទួលបបានចំនួន 10កេសធំស្មើរនឹង 800 កញ្ចប់ក្នុងនោះរួមមាន៖ ប្រភេទថ្នាំសេរ៉ូសម្រាប់ព្យាបាលក្អក, ថ្នាំគ្រាប់លេបបំបាត់អការៈគ្រុនក្ដៅ,គ្រីមលាបបំបាត់រោគរមាស់ សន្លាក់ ឬរោគសើរស្បែក ដែលសុទ្ធសឹងតែជាប្រភេទថ្នាំសម្រាប់ប្រើប្រាស់លើកុមារ និងមនុស្សចាស់បានយ៉ាងមានប្រសិទ្ធិភាព, ព្រមទាំងធុងស្តុកទឹកកក និង ទឹកកកអនាម័យ EVA ចំនួន 3 កញ្ចប់ធំផងដែរ។ នេះជាទឹកចិត្តខ្លះចែកជូនខាងសាលាខណ្ឌ ខាងលើដើម្បីបានប្រើប្រាស់តាមសភាពជាក់ស្តែងដើម្បីជួយសម្រួលដល់ការចំណាយទៅលើការចរាចរទិញថ្នាំព្យាបាលដល់អ្នកជម្ងឺកូវីដ ក៏ដូចជាមន្ត្រីគ្រប់ជាន់ថ្នាក់នៅក្នុងខណ្ឌបានប្រើប្រាស់ថ្នាំដែលមានប្រសិទ្ធភាពរបស់យើង។ លោកថា នឹងបន្តយុទ្ធនាការមនុស្សធម៌ជាមួយនឹងអំណោយបែបនេះជូនដល់ថ្នាក់ដឹកនាំឱ្យបានគ្រប់ខណ្ឌនៅរាជធានីភ្នំពេញជាបន្តបន្ទាប់ទៀត ដើម្បីរួមចំណែកជួយរាជរដ្ឋភិបាល ពិសេសដល់សុខទុក្ខបប្រជាជនកម្ពុជាយើងនាកំឡុងពេលប្រទេសកម្ពុជាកំពុងជួបប្រទះបញ្ហារោគឆ្លងនៃជម្ងឺកូវីដ19នេះ។

លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានមានប្រសាន៍ថា លោកពិតជាមានសេចក្ដីសោមនស្សរីករាយជាខ្លាំងចំពោះសន្តានចិត្តក៏ដូចជាសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុនផលិតទឹកកក EVA ដែលបាននាំយកនូវអំណោយជាគ្រឿងបរិក្ខាពេទ្យ ដែលអាចជួយសម្រួល និងសម្រាលដល់វិស័យសុខាភិបាល។ លោកបន្តថា អំណោយទាំងនេះលោកនឹងធ្វើការបែកចែកខ្លះទៅដល់មណ្ឌលសុខភាពក្នុងខណ្ឌទួលគោក ផ្នែកខ្លះទៀតលោកនឹងចែកជូនដល់មណ្ឌលព្យាបាលអ្នកជម្ងឺកូវីដបឋមដែលកំពុងត្រូវការថ្នាំដើម្បីផ្គត់ផ្គង់និងព្យាបាលបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងកើតរោគឆ្លងដ៏កាចសាហាវនេះ។ មិនតែប៉ុណ្ណោះ ការផ្ដល់ជាអំណោយនេះពិតជាមានសារៈសំខាន់ និងជាជំនួយមួយផ្នែកដែលអាចជួយសម្រួលដល់រដ្ឋបាលខណ្ឌយើងឱ្យមានលទ្ធភាព និងប្រើប្រាស់ក្នុងតម្រូវការចាំបាច់សម្រាប់បុគ្គលិកក្នុងអង្គភាព។

LEAVE A REPLY

Please enter your comment!
Please enter your name here