នារសៀលថ្ងៃទី 19ខែមិថុនា ឆ្នាំ 2021នេះ ក្រុមហ៊ុន Chamatharn Co., Ltd. (EVA Premium Ice) ដែលជាក្រុមហ៊ុនផលិតទឹកកកស្តង់ដារអនាម័យផ្កាយ5 នៅក្នុងប្រទេសកម្ពុជាយើងបានចុះទៅសួរសុខទុក្ខ ក៏ដូចជានាំយកនូវអំណោយជាថ្នាំសង្កូវមួយចំនួនធំយកទៅប្រគល់ជូនដល់អភិបាលខណ្ឌច្បារអំពៅ។នៅក្នុងពិធីប្រគល់អំណោយនេះដែរគេសង្កេតឃើញមានការធ្វើឡើងដោយរក្សាបាននូវគោលការណ៍3កុំ3ការពារបានយ៉ាងល្អ ដោយមិនមានរៀបចំជាពិធីធំដុំ ឬជួបជុំមនុស្សច្រើននោះទេ។

អំណោយជាថ្នាំសង្កូវដែលក្រុមហ៊ុន Chamatharn Co., Ltd. (EVA Premium Ice) យកទៅប្រគល់ជូនដល់រដ្ឋបាលខណ្ឌ ច្បារអំពៅនោះ សង្កេតឃើញមានថ្នាំសង្កូវចំនួន 10កេសធំស្មើរនឹង 800 កញ្ចប់ក្នុងនោះរួមមាន៖ ប្រភេទថ្នាំសេរ៉ូសម្រាប់ព្យាបាលក្អក, ថ្នាំគ្រាប់លេបបំបាត់អការៈគ្រុនក្ដៅ,គ្រីមលាបបំបាត់រោគរមាស់ សន្លាក់ ឬរោគសើរស្បែក ដែលសុទ្ធសឹងតែជាប្រភេទថ្នាំសម្រាប់ប្រើប្រាស់លើកុមារ និងមនុស្សចាស់បានយ៉ាងមានប្រសិទ្ធិភាព, ព្រមទាំងធុងស្តុកទឹកកក និង ទឹកកកអនាម័យ EVA ចំនួន 3 កញ្ចប់ធំផងដែរ។ នៅក្នុងពិធីប្រគល់អំណោយនេះដែរក៏មានការចូលរួមជាកិត្តិយសពីសំណាក់ថ្នាក់ដឹកនាំ TV 5, លោក Apichart Duang-Art និងវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក តំណាងខណ្ឌច្បារអំពៅផ្ទាល់តែម្ដង។

លោក ញាណ ចន្ទ័សោភា នាយករដ្ឋបាលខណ្ឌច្បារអំពៅបានមានប្រសាសន៍ថា នេះជាទឹកចិត្តជួយគ្នាចំពោះការលំបាក។ លោកនឹងបន្តយក អោយចំផែនការ និងគោលដៅដើម្បីបានដល់ដៃ អ្នកប្រើប្រាស់។នេះជាការរំលែកលះបង់មិនគិតខ្លាចនឿយហត់ ហើយយើងបានប្រើ របស់ដែលមានគុណភាពពិតប្រាកដ។

LEAVE A REPLY

Please enter your comment!
Please enter your name here