បេសកកម្មមនុស្សធម៌របស់ក្រុមហ៊ុនផលិតទឹកកកអនាម័យEVA នៅតែបន្តធ្វើឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីសម្រេចគោលដៅរបស់ខ្លួន។ នារសៀលថ្ងៃទី 12 ខែ មិថុនានេះផងដែរ យុទ្ធនាការមួយនេះបានមានវត្តមានមកដល់សាលាខណ្ឌកំបូល ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ ថ្ងៃប្រគល់អំណោយរបស់ក្រុមហ៊ុន EVA គឺធ្វើឡើងចំថ្ងៃរំឮកខួប2ឆ្នាំគត់នៃការបង្កើតឡើងនូវសាលាខណ្ឌកំបូល នេះបើតាមការលើកឡើងរបស់លោក ឃឹម ស៊ុនសូដា ដែលជាអភិបាលខណ្ឌផ្ទាល់តែម្ដង។

អំណោយជាថ្នាំសង្កូវដែលក្រុមហ៊ុន Chamatharn Co., Ltd. (EVA Premium Ice) យកទៅប្រគល់ជូនដល់រដ្ឋបាលខណ្ឌ ច្បារអំពៅនោះ សង្កេតឃើញមានថ្នាំសង្កូវចំនួន 10កេសធំស្មើរនឹង 800 កញ្ចប់ក្នុងនោះរួមមាន៖ ប្រភេទថ្នាំសេរ៉ូសម្រាប់ព្យាបាលក្អក, ថ្នាំគ្រាប់ Sara លេបបំបាត់អការៈគ្រុនក្ដៅ,គ្រីមលាបបំបាត់រោគរមាស់ សន្លាក់ ឬរោគសើរស្បែក ដែលសុទ្ធសឹងតែជាប្រភេទថ្នាំសម្រាប់ប្រើប្រាស់លើកុមារ និងមនុស្សចាស់បានយ៉ាងមានប្រសិទ្ធិភាព, ព្រមទាំងធុងស្តុកទឹកកក និង ទឹកកកអនាម័យ EVA ចំនួន 3 កញ្ចប់ធំផងដែរ។

លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល បានលើកឡើងទាំងក្ដីសប្បាយរីករាយ ថា លោកពិតជាមានក្ដីរំភើបនិងកោតសរសើរចំពោះទឹកចិត្តមនុស្សធម៌នៃបេសកកម្មមនុស្សធម៌របស់ក្រុមហ៊ុនទឹកកកអនាម័យEVA ដែលបានចុះជួយនិងផ្ដល់ជាឱសថសង្គ្រោះបឋមដែលជាតម្រូវការចាំបាច់សម្រាប់ប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន ស្របពេលដែលនៅក្នុងខណ្ឌកំបូលផ្ទាល់ក៏ទទួលរងនូវផលប៉ះពាល់នៃអ្នកកើត និង ប៉ះពាល់នឹងជម្ងឺកូវីដមានរហូតដល់ 1700 នាក់មកហើយ។ វាជាសេចក្ដីបារម្ភមួយយ៉ាងខ្លាំងក្នុងការទប់ស្កាត់ និង មួយផ្នែកទៀតក៏កំពុងជួបនូវបញ្ហាកង្វះខាតក្នុងការចំណាយផ្សេងៗជាច្រើនក្នុងការចាត់ចែងគ្រឿងបរិក្ខាពេទ្យដើម្បីទ្រទ្រង់សុខភាព និងព្យាបាលអ្នកជម្ងឺកូវីដ។

ជំនួសមុខឱ្យប្រជាជននៅក្នុងខណ្ឌក្រោមឱវាទ លោកក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ5 និង លោក Apichart Duang-Art អគ្គនាយកក្រុមហ៊ុន EVA Premium Ice ដែលរួមគ្នាបង្កើតឡើងនូវយុទ្ធនាការមនុស្សធម៌ចែករំលែកនូវអំណោយជាថ្នាំព្យាបាល ដល់គ្រប់បណ្ដារខណ្ឌទាំងអស់នៅក្នុងរាជធានីភ្នំពេញ ឱ្យបានប្រើប្រាស់ចំពេលវេលាត្រូវការចាំបាច់បែបនេះ។ លោកថា នេះគឺជាជំនួយដ៏មានតម្លៃបំផុត និងជាផ្នែកមួយដ៏សំខាន់ជួយសម្រួលផ្នែកខ្លះដល់រាជរដ្ឋាភិបាលដែលកំពុងប្រឹងប្រែងជម្នះនូវរោគរាតត្បាតនៃជម្ងឺឆ្លងដ៏កាចសាហាវមួយនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here