ថ្វីត្បិតមានការអាក់ខានក្នុងការប្រគល់អំណោយដល់ខណ្ឌមួយដែលរងផលប៉ះពាល់ខ្លាំងពីជម្ងឺកូវីដ ក្នុងក្រុងភ្នំពេញតាមគម្រោង ប៉ុន្តែបេសកកម្មមនុស្សធម៌របស់ក្រុមហ៊ុន Chamatharn (EVA Premium Ice ) នៅតែបញ្ចប់យ៉ាងជោគជ័យតាមគោលដៅដែលបានគ្រោងទុក។ បន្ទាប់ពីយុទ្ធនាការមួយនេះបានធ្វើឡើងអស់រយៈពេល 7 ថ្ងៃ។ ហើយអំណោយត្រូវបានប្រគល់ជូនដល់ដៃចំនួន 13 ខណ្ឌនៅក្នុងទីក្រុងភ្នំពេញ និង 1 ខណ្ឌចុងក្រោយស្ថិតនៅក្នុងសង្កាត់ សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោក ជូ មន ចៅសង្កាត់រងទី1 របស់សាលាសង្កាត់ សិត្បូ បានមានប្រសាសន៍ថា ថ្វិត្បិតតែក្នុងតំបន់របស់លោកមិនទាន់ទទួលរងនូវផលប៉ះពាល់ខ្លាំងគួរឱ្យកត់សម្គាល់ ឬបារម្ភខ្លាំដូចខណ្ឌមួយចំនួននៅក្នុងទីក្រុងភ្នំពេញ តែតម្រូវការចាំបាច់នៃការប្រើប្រាស់ ឱសថព្យាបាលនៅតែមានជាបន្តបន្ទាប់ ហើយយុទ្ធនាការមនុស្សធម៌របស់ក្រុមហ៊ុនទឹកកកអនាម័យ EVA គឺជាកាដូដ៏មានតម្លៃសម្រាប់ប្រជាជននៅក្នុងសង្កាត់ទាំងមូលបានយកទៅប្រើប្រាស់ នេះជាទឹកចិត្តជួយគ្នាចំពោះការលំបាក។ លោកនឹងបន្តនាំយកទៅជូនអោយចំផែនការ និងគោលដៅដើម្បីបានដល់ដៃ អ្នកប្រើប្រាស់។

លោក Apichart Duang-Art តំណាងក្រុមហ៊ុន Chamatharn Co,.Ltd ( EVA Premium ice ) បានលើកឡើងថា លោកពិតជាមានក្ដីរីករាយ និង មោទនៈភាពចំពោះការបញ្ចប់បេសកកម្មមនុស្សធម៌មួយនេះយ៉ាងជោគជ័យ លោកក៏អរគុណដល់ថ្នាក់ដឹកនាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ5 ដែលបានរួមសហការណ៍ជាមួយក្រុមហ៊ុនយើងយ៉ាងស្វាហាប់តាំងពីថ្ងៃដំបូងរហូតដល់ថ្ងៃបញ្ចប់ ជាមួយនឹងសម្មិទ្ធិផលជោគជ័យក្នុងការនាំយកអំណោយជូនគ្រប់បណ្ដាខណ្ឌ ហើយសង្កាត់ សិត្បូនេះដែរ ក៏ជាគោលដៅចុងក្រោយនៃយុទ្ធនាការមនុស្សធម៌របស់យើង។ លោកក៏ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់បណ្ដារខណ្ឌទាំង14 ដែលបានចូលរួមជាមួយនឹងសកម្មភាព និងទទួលយកនូវអំណោយជាទឹកចិត្តមនុស្សធម៌របស់ក្រុមហ៊ុន និងបញ្ចប់តាមគម្រោងដោយគ្មានឧបសគ្គ។

LEAVE A REPLY

Please enter your comment!
Please enter your name here