ប្រទេសកម្ពុជា មិនមានការព្រួយបារម្ភអំពីការដើរថយក្រោយ ដោយសារការប្រើប្រាស់ធ្យូងថ្មដើម្បីផលិតថាមពលអគ្គិសនីនោះទេ

0

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងនៅក្នុងបទសម្ភាសន៍មួយដែលធ្វើឡើងដោយទីភ្នាក់ងារសារពត៏មាន A24 ថារោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ថ្មី នៅក្រុងព្រះសីហនុនឹងត្រូវបានតំឡើងដោយអ្នកជំនាញចិន ប៉ុន្តែគ្រប់គ្រង និង បញ្ជារក្បាលម៉ាស៊ីន
ដោយអ្នកជំនាញកម្ពុជាដែលទទួលបានការបណ្តុះបណ្តាលយ៉ាងស្ទាត់ជំនាញពីក្រៅប្រទេស ហើយការបង្កើតអោយមានរោងចក្រអគ្គិសនី ដើរដោយធ្យូងថ្មនេះ មិនត្រូវបានទទួលឥទ្ធិពលពីប្រទេសចិននោះទេ ប៉ុន្តែជាជម្រើសរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាវិនិយោគិនរបស់កម្ពុជាផងដែរ។ លោកថា រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មនេះ សមស្របទៅនឹងស្ថានភាពប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ពីព្រោះប្រទេសកម្ពុជាជាប្រទេសក្រីក្រ ហើយត្រូវការថាមពលដែលផលិតក្នុងស្រុក និង ដែលអាចពឹងផ្អែកបាន។ លោក បានចង្អុលបង្ហាញថា ទោះបីប្រទេសកម្ពុជាប្រើប្រាស់ធ្យូងថ្មដើម្បីផលិតថាមពលអគ្គិសនីក៏ដោយ ក៏រោងចក្រនេះនឹងប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការចាប់យក CO ដើម្បីការពារបរិស្ថាន ក៏ដូចជាការពារ ការកើនឡើងនៃកំដៅផែនដី។ លោកផៃ ស៊ីផាន បានមានប្រសាសន៍បន្តថា ប្រទេសរបស់លោក មិនមានការព្រួយបារម្ភអំពីការដើរថយក្រោយ ដោយសារការប្រើប្រាស់ធ្យូងថ្មដើម្បីផលិតថាមពលអគ្គិសនីនោះទេ ពីព្រោះ ប្រភពថាមពលកកើតឡើងវិញដូចជា ថាមពលពន្លឺព្រះអាទិត្យ គឺមិនទាន់អាចពឹងផ្អែកបានទាំងស្រុងនៅឡើយ ម្យ៉ាងទៀតថាមពលពន្លឺព្រះអាទិត្យ មិនសូវមានប្រសិទ្ធិភាពខ្ពស់នៅក្នុងតំបន់អាកាសធាតុត្រូពិកនោះទេ ហើយប្រទេសកម្ពុជាក៏មិនមានលទ្ធភាពវិនិយោគទៅលើវាបានដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here