គ្រូមហាជុំត្រូវបាន ចេញដីការកោះហៅ ពីដើមបណ្តឹងគ្រូស្នងរូបលោកតាដំបងដែក

0

លោកអ៊ាង គង្គារ អតីតពិធីករ និងអ្នកអានព័ត៌មាន ប្រចាំស្ថាប័នទូរទស្សន៍ក្នុងស្រុកមួយ បានត្រូវចេញដីកាកោះហៅមក បំភ្លឺតបតាមដើមបណ្តឹង។ ដីការនេះមានការចាប់ អារម្មណ៍ពីប្រិយមិត្តព្រោះគ្រូមហាជុំ កំពុងតែល្បីឈ្មោះរឿងនាគចូលរូប រាំផ្អើលពេញមាត់ទន្លេចតុម្មុខកាលពីពេលកន្លងទៅ។

ដីការកោះហៅនោះ ចេញដោយលោក អ៊ំ សុភក្តិព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។ ដីការបានអញ្ជើញមកកាន់ សាលាដំបូងកាលពីថ្ងៃទី១៣ ឧសភា ឆ្នាំ២០២២ នាបន្ទប់អក្សរញ ជាន់ទី២។យោងតាមលិខិត ត្រូវបានលើកឡើងថា មកបំភ្លឺតាមពាក្យបណ្តឹង របស់ ហង្ស សុវណ្ណារី ហៅស្នងរូបលោកតាដំបងដែកភេទប្រុសចុះថ្ងៃទី១៧ មករា ឆ្នាំ២០២២ ប្តឹងលោកពីបទបរិហារកេរ្តី៍សាធារណៈ។

យ៉ាងណានៅមិនទាន់ដឹងថា ការមកបំភ្លឺនោះ មានការបកស្រាយហេតុផល និងការសម្រួលគ្នា បែបណានៅឡើយនោះទេ។មហាជនក៍នៅចាំតាមដានគ្រូមហាជុំ បកស្រាយពេលណាមួយ។

LEAVE A REPLY

Please enter your comment!
Please enter your name here