យោងតាមការបង្ហោះរបស់អាក់ខោនមួយ បានធ្វើអោយម្នាក់ៗក្ដុកក្ដួលយ៉ាងខ្លាំង ដោយសារតែអាក់ខោន បានបង្ហោះពីសភាពមមើមមាយរបស់ក្មេងស្រីម្នាក់ ដែលត្រូវឪពុកម្ដាយស្លាប់ចោល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ហើយនាងតូចកំពុងវះកាត់ជើងដែលបាក់៣កំណាត់ ហើយមានការខ្វះខាតខ្លាំង។

អាក់ខោនដែលបានចែកចាយ ហើយមានការចែកចាយយ៉ាងភ្លូកទឹកភ្លូកដីបានសរសេរថា “អាសូរណាស់កូនស្រីម្ដាយបញ្ជាក់ណាបងប្អូនកូននឹងបានជួបគ្រោះថ្នាក់ចរាចរណ៍។ ឪពុកម្ដាយគាត់បានស្លាប់អស់ហើយនៅក្នុងហេតុការណ៍នោះ ហើយក្មេងនឹងបានបាក់ជើង៣កំណាត់វះកាត់៦ដងហើយ តែមិនទាន់ជោគជ័យទេហើយត្រូវរស់នៅជា១បងស្រីអាយុ១៧ឆ្នាំនៅស្រុកពួកខេត្តសៀមរាប។ បើបងប្អូនអាណិតមេត្តាដល់គាត់ សូមជួយគាត់ផងហើយខ្ញុំក៏កំពុងនឹងត្រៀមបញ្ចូលឈ្មោះគាត់ចូលក្នុងសមាគមអោយគាត់មានប្រាក់ខែប្រចាំខែតិចតួចដើម្បីជួយសម្រួលបានខ្លះផងដែរ។ សម្រាប់បងប្អូនដែលចង់ជួយក្មេងនេះ សូមបងៗទាក់ទងមកលេខខ្ញុំផ្ទាល់ក៏បានអគុណទុកជាមុនចា៎ 0889106175/017702953,កុងABA,001,425,746,VUN RAT”។ ជាមួយនឹងការបង្ហោះនេះ បានធ្វើអោយមានការអាណិតអាសូរដល់ក្មេងស្រីនេះយ៉ាងខ្លាំង ប៉ុន្តែក៏មានការទទូចអោយម្ចាស់ជំនួយបានទៅឃើញពីសភាពពិតរបស់នាងជាជៀងវេរតែលុយសុទ្ធសាធផងដែរ ដើម្បីអោយដល់គាត់១០០ភាគរយ និង អាចជួយសង្គ្រោះនាងតូចបាន បន្ទាប់ពីនាងជួបទុក្ខត្រូវបាត់បង់ម្ដាយឪពុកដូចអ្វីដែលបានបង្ហោះនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here