នៅក្នុងវីដេអូមួយដែលបានបង្ហោះឡើងដោយម្ចាស់ Brand CTM Skincare គឺអ្នកស្រី ណើ ចាន់ត្រា បានធ្វើឱ្យអ្នកលេង Facebookមួយចំនួនស្លុតចិត្តមិនតិចនោះទេ ដោយសារតែកូនក្រុមមួយរូបរបស់អ្នកនាងគឺពិការទាំងប្ដីទាំងប្រពន្ធតែអ្នកទាំង2មានការតស៊ូរគួរឱ្យសរសើរ។ ខណៈដែលអ្នកនាង ណើ ចាន់ត្រា បានអំពាវនាវឱ្យមានការជួយជ្រោមជ្រែងដល់ជនពិការទាំង2ពិសេសគឺកូនក្រុមរបស់ខ្លួនដែលមានជម្ងឺធ្វើទុក្ខរាល់ថ្ងៃដែលមិនដឹងថាត្រទៅព្យាបាលនៅឯណានិងនៅខ្វះលទ្ធភាពនៅឡើយនោះ។

យោងតាមការរៀបរាប់របស់អ្នកស្រី ណើ ចាន់ត្រា ដែលជាម្ចាស់ Brand CTM Skincare បានអះអាងថាអ្នកស្រី ធុច គឹមឡៃ ដែលមានលំនៅដ្ឋាននៅភូមិ ទួលទទឹង2 ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានជម្ងឺម្យ៉ាងបណ្ដាលឱ្យពិការជើងតាំងពីមានវ័យ8ឆ្នាំមកទល់បច្ចុប្បន្ន។ ដោយជម្ងឺរបស់អ្នកស្រីនៅតែមានសភាពធ្វើទុក្ខ និហមានឈាមហូរជាប្រចាំនៅផ្នែកដំបៅដែលខូងហើយបណ្ដាលឱ្យអ្នកស្រីមានសភាពចុកចាប់ជាប្រចាំ។ អ្នកស្រី ធុច គឹមឡៃក៏មានជីវភាពគួរឱ្យចាប់អារម្មណ៍ផងដែរ ដោយសារអ្នកស្រីកំព្រាឪពុកព្រមជាមួយនឹងពិការជើងព្រោះតែមានជម្ងឺចម្លែកហើយ អ្នកស្រីថែមទាំងមានស្វាមីជាជនពិការជើងថែមទៀត។

យ៉ាងណាមិញអ្នកស្រីនិងស្វមី បានបង្ហាញនូវការតស៊ូរដោយមិនលើកដៃសុំទានគេនោះទេដោយបច្ចុប្បន្នអ្នកស្រីគឺជាតំណាងចែកចាយផលិតល CTM Skincare មួយរូបដែលប្រឹងស្វែងរកប្រាក់ចំណូលប្រកបដោយកិត្តិយសក្នុងភាពជាជនពិការរបស់ខ្លួន។ យ៉ាងណាក៏ដោយអ្នកស្រីនៅតែមានបំណងឱ្យជួយជាការព្យាបាលនូវជម្ងឺចម្លែកនោះក្នុងពេលដែលអ្នកស្រីនៅមិនទាន់មានលទ្ធភាពនៅឡើយនាពេលនេះ។

អ្នកស្រី ណើ ចាន់ត្រា បានអំពាវនាវក្នុងវីដេអូ Live របស់ខ្លួនថាសូមឱ្យសប្បុរសជនមេត្តាជួយដល់ជនពិការទាំង2នាក់ប្ដីប្រពន្ធនេះផង ជាពិសេសគឺឱកាសបានព្យាបាលជម្ងឺខួរឆ្អឹងម្យ៉ាងនោះដើម្បីឱ្យអ្នកស្រី ធុច គឹមឡៃ បានជាសះស្បើយ។ នៅក្នុងវីដេអូ Live ប៉ុន្មាននាទីនោះម្នាក់ៗខ្លោចចិត្តអាណិតអ្នកស្រី ធុច គឹមឡៃមិនតិចទេនៅពេលដែលអ្នកស្រីរបរាប់ពីជីវិតអភ័ព្វនិងជម្ងឺធ្វើទុក្ខរបស់ខ្លួន។

ចង់ដឹងថាតើអ្នកស្រីមានជីវិតកម្សត់បែបណាសូមរីករាយទស្សនាវីដេអូឃ្លីបខាងក្រោម

LEAVE A REPLY

Please enter your comment!
Please enter your name here