ក្រុមហ៊ុន សេង ហាន បើកវគ្គបណ្ដុះបណ្ដាលអ្នកដឹកនាំជាង 300នាក់

0


បើទោះបីជាបានក្លាយជាក្រុមហ៊ុនជោគជ័យផ្នែកអចលនទ្រព្យដែលមានកូនក្រុមសុទ្ធតែមានសម្ថភាពយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុន សេង ហាន នៅតែបានបើកវគ្គបណ្ដុះបណ្ដាលមេក្រុមឆ្នើមៗជាទ្រង់ទ្រាយធំមួយដើម្បីពង្រឹងសម្ថភាពផងដែរ។ វគ្គបណ្ដុះបណ្ដាលនេះបានធ្វើឡើងរយៈពេល2ថ្ងៃគឺនៅថ្ងៃទី24 សីហា ឆ្នាំ2020 ដោយបញ្ចប់នៅល្ងាចថ្ងៃទី25 ខែឆ្នាំដដែលក្រោមវត្តមានមន្ត្រីជាន់ខ្ពស់មួយចំនួនចូលរួម។

វគ្គបណ្ដុះបណ្ដាលដែលចូលរួមសុទ្ធតែជាមេក្រុមឆ្មើមៗរហូតដល់ជាង300នាក់នោះគឺជាវគ្គពង្រឹងសមត្ថភាព បង្កើនទំនុកចិត្តនិងភាពជឿជាក់ ដែលមិនខុសពីការដុះខាត់សម្ថភាពមេក្រុមឆ្នើមៗឱ្យកាន់តែខ្លាំងបន្ថែមទៀតលើវិស័យអចលនទ្រព្យ។ សិក្ខាកាមដែលចូលរួមសិក្សានៅក្នុងវគ្គនេះក៏តម្រូវឱ្យប្រឡងប្រជែងដោយអ្នកដែលសិក្សាទៀងទាត់ពេលវេលាហើយធ្វើបានពិន្ទុល្អក៏ទទួលបានវិញ្ញាបនប័ត្រសិក្សាដែលប្រគល់ជូនដោយលោក ឧកញ្ញា យ៉ន សេងហាន ដែលជាអគ្គនាយកនិង លោកជំទាវ និងមានរដ្ឋលេខាធិការក្រសួងពត៌មានគឺឯកឧត្តម សុខ ប្រសិទ្ធ ជាគណអធិបតីផងដែរ។

នេះក៏ជាវគ្គបណ្ដុះបណ្ដាលមួយដ៏សំខាន់ដែលក្រុមហ៊ុនអចលនទ្រព្យ សេង ហាន បានផ្ដល់ជូនដល់អ្នកទីផ្សារឆ្នើមៗដើម្បីឱ្យទីផ្សារលក់ចេញនៅក្នុងក្រុមហ៊ុនមួយនេះកាន់តែទទួលបាននូវសន្ទុះកើនឡើង។ នៅក្នុងពិធីនោះ លោកឧកញ្ញ៉ា យ៉ន សេងហាន ក៏បានប្រកាសឱ្យដឹងនូវប្រាក់រង្វាន់ និងកាដូរធំៗសម្រាប់ក្រុមដែលឆ្នើម និងសម្រាប់បុគ្គលដែលខ្លាំងក្នុងអាជីវកម្មរបស់ក្រុមហ៊ុនផងដែរទើបធ្វើឱ្យសិក្ខាកាមទាំងអស់ទះដៃហ៊ោរកញ្ជ្រៀវ និងកាន់តែមានទំនុកចិត្តតាមរយៈវគ្គបណ្ដុះបណ្ដាលមួយនេះផងដែរ។

លោក ឧកញ្ញ៉ា យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុនបានបញ្ជាក់ថា បើទោះបីជាមេក្រុមទាំងនេះសុទ្ធតែឆ្នើមៗនៅក្នុងការលក់ តែក្រុមហ៊ុននៅតែមានគោលការណ៍បើកវគ្គបណ្ដុះបណ្ដាលបែបនេះជាប្រចាំដើម្បីពង្រឹងសមត្ថភាពកូនក្រុមឱ្យកាន់ខ្លាំងក៏ដូចជាដើម្បី បើកឱកាសឱ្យមានការជួបជុំគ្នាជាទ្រង់ទ្រាយធំពង្រឹងចំណងមិត្តភាពរវាងក្រុមមួយនិងក្រុមមួយឱ្យកាន់តែប្រសើរផង។ លោក ឧកញ្ញ៉ា នឹងគ្រោងបើកវគ្គបណ្ដុះបណ្ដាលបែបនេះនៅក្នុងពេលខាងមុខទៀត។



LEAVE A REPLY

Please enter your comment!
Please enter your name here