បន្ទាប់ពីទទួលជោគជ័យលើកដំណើរការនាំចូលទឹកអប់ពីប្រទេសហូឡង់ ក្រុមហ៊ុនK01 បានពង្រីកនិងវាយលុកទីផ្សារកាន់តែខ្លាំងក្នុងរយៈពេលចុងក្រោយ។ ជាក់ស្ដែងពិធីសម្ភោធសាខាទី8ដ៏អធិកអធមដែលជាសាខាផ្ដាច់ខណ្ឌកំបូលកាលពីទី 28 ខែសីហា ឆ្នាំ2020នេះគឺជាភស្តុតាងស្រាប់ក្រុមហ៊ុនក៏ប្រកាសពីគម្រោងបើកដំណើរការសម្ភោធសាខាខេត្តក្រុងបន្តទៀតឱ្យបានកាន់តែច្រើន។

លោក K01 បានថ្លែងក្នុងពិធីសម្ភោធនេះថាសាខាទី8 ដែលគ្រប់គ្រងដោយអ្នកស្រី វ៉ាន់ ចាន់ គឺជាសាខាផ្ដាច់ខណ្ឌនៅរាជធានាីភ្នំពេញនៅក្នុងខណ្ឌកំបូល ខណៈដែលសាខាទាំង7កន្លងមកមានទាំងសាខាផ្ដាច់ខេត្តនិងសាខាតូចៗនៅតាមតំបន់។ លោកថាសាខាទី8នេះគឺជាសាខាធំមួយក្នុងចំណោមដៃគូរសហការនៅរាជធានីភ្នំពេញដោយអ្នកដែលចង់រកស៊ីជាមួយក្រុមហ៊ុន K01ទាំងអស់ អាចចាប់ដៃរកស៊ីជាមួយអ្នកស្រី វ៉ាន់ ចាន់បានដោយគ្រាន់តែតម្កល់អត្តសញ្ញាណប័ណ្ណគឺអាចយកផលិតផលទឹកអប់គ្រប់ប្រភេទទាំងអស់យកទៅបង្ហោះលក់ដោយមិនចាំបាច់ប្រើដើមទុនមួយកាក់មួយសេនឡើយ។

សម្រាប់ម្ចាស់សាខាទាំង8 លោកក៏នឹងជួយស្វែងរកទីផ្សារដោយមិនឱ្យបារម្ភរឿងគរផលិតផលក្នុងស្តុកព្រោះតែលក់មិនចេញនោះឡើយ។ លោកក៏ថ្លែងកោតសរសើរចំពោះអ្នកស្រី វ៉ាន់ ចាន់ ដែលចាប់ដៃគូសហការជាមួយនឹងក្រុមហ៊ុន K01 និងថ្លែងការកោតសរសើរលោក សេង គន្ធ អភិបាលរងខណ្ឌកំបូល តំណាងដ៏ខ្ពង់ខ្ពស់របស់អភិបាលខណ្ឌកំបូលដែលបានចូលរួមជាគណៈអធិបតីក្នុងថ្ងៃនោះផងដែរ។

អ្នកស្រី វ៉ាន់ ចាន់ ប្រធានសាខាទី8ប្រចាំខណ្ឌកំបូលបានថ្លែងបញ្ជាក់ថា មុនបោះជំហានចាប់ដៃជាមួយក្រុមហ៊ុន K01 អ្នស្រីទទួលបរាជ័យជាច្រើនលើមុខជំនួញ Online ដោយកាត់កញ្ចប់យកផលិតផលទាំងនោះមកលក់តែដាច់បានតែដំបូងៗប៉ុណ្នោះ ដោយសារតែម្ចាស់ផលិតផលដើមមិនជួយជ្រោមជ្រែង។ តែសម្រាប់ផលិតផលទឹកអប់ K01 នេះអ្នកស្រីមើលឃើញពីយុទ្ធសាស្ត្រខុសភ្លែកពីមុន ដោយក្រៅពីបង្ហាត់បង្រៀនពីរបៀប Live លក់ដោយផ្ទាល់ លោក K01 ក៏បញ្ជូនអ្នកជំនាញឱ្យមកជួយ Liveលក់ និងយក Page ធំជួយ Share ធ្វើឱ្យផលិតផលដែលអ្នកស្រីសហការជាមួលក់ដាច់ជារៀងរាល់ថ្ងៃផងដែរ។ ជាក់ស្ដែងមុនបើកដំណើរការជាផ្លូវការនេះអ្នកស្រីបានដំណើរការណ៍លក់ទឹកអប់ K01ប្រមាណជាង1ខែហើយ ដោយការលក់ចេញកើនឡើងរាល់ថ្ងៃទើបឈានដល់ការកាត់កញ្ចប់ផ្ដាច់ខណ្ឌក្នុងតម្លៃ15000$នេះ។

នៅក្នុងពិធីសម្ភោធនេះផងដែរក៏មានវត្តមានចូលរួមពីសិល្បករសិល្បការិនីមួយចំនួនដូចជា អ្នកនាង ឆ័យ លីដាឡែន, លោក ម៉ាដូណា, នាយ ចឺម, លោក ជុំ លីណូ, នាយ តាក់ស៊ី, លោក រតនៈ ពិសិដ្ឋ និងសិល្បករសិល្បការិនីមួយចំនួនទៀតច្រៀងរាំដល់យប់ជ្រៅ។ លោក K01 អះអាងថា ដោយសារតែនេះគឺជាការសម្ភោធសាខាផ្ដាច់ខណ្ឌ ទើបលោករៀបចំឱ្យមានសិល្បៈករសិល្បការិនីល្បីៗច្រើនរូបដើម្បីឱ្យមានភាពអធិកអធមនៅក្នុងពិធីទាំងមូល។

LEAVE A REPLY

Please enter your comment!
Please enter your name here