មិនសរសើរមិនបាន! អគ្គនាយិការHK7 និង ស្វាមីបរិច្ចាគថវិការ5000ដុល្លារ ជួយមន្ទីរពេទ្យកុមារអង្គរ

0

កាលពីថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២២ លោក គង់ រ៉ាយុទ្ធ និង អ្នកនាង អ៊ឹម សុគន្ធា ដែលគេស្គាល់ថាគឺជាម្ចាស់ក្រុមហ៊ុន HK7 បានបរិច្ចាគទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ជូនដល់មន្ទីរពេទ្យកុមារអង្គរ ខណៈដែលមន្ទីរពេទ្យនៅតែជួបបញ្ហាកង្វះខាត ដោយសារតែការជួយសង្គ្រោះដល់កុមារកម្ពុជា។ ការបរិច្ចាគដ៏ច្រើនរបស់ប្ដីប្រពន្ធមួយគូនេះ ក៏ជាការបំផុស ដើម្បីអោយមានការជួយកាន់តែច្រើនដល់មន្ទីរពេទ្យមួយនេះជាបន្តផងដែរ។ លោករ៉ាយុទ្ធបានសរសេរភ្ជាប់ដោយទិន្នន័យបាញ់លុយជូនដល់មន្ទីរពេទ្យកុមារអង្គរ “ពិតជារីករាយណាស់ដែលបានចួលរួមក្នុងកិច្ចការសង្គមមួយនេះ. សូមចូលរួមជួយដល់មន្ទីរពេទ្យកុមារអង្គរទាំងអស់គ្នា.”។ ក្រោយការបង្ហោះរបស់លោក ក៏មានអ្នកសរសើរ និង ចាប់អារម្មណ៍ចំពោះការលះបង់នេះ មិនតិចគ្នាផងដែរ ដោយអ្នកឃើញការបង្ហោះភាគច្រើនចាត់ទុកថា នេះគឺទឹកចិត្ត ដ៏គំរូ ដើម្បីពញាក់អារម្មណ៍អ្នកមានធនធានផ្សេងទៀតផងដែរ អោយបន្តយកចិត្តទុកដាក់ដល់ មន្ទីរពេទ្យកុមារអង្គរ។

LEAVE A REPLY

Please enter your comment!
Please enter your name here