កាលពីថ្ងៃទី 28 សីហា ឆ្នាំ 2020 មុននេះ លោកស្រី ហេង រស្មីកន្និកា ដែលត្រូវបានគេស្គាល់ថាជាសប្បុរសជនមួយរូបដែលតែងតែសកម្មនៅក្នុងកិច្ចការសប្បុរសធម៌ និងតែងតែឃើញរ៉ៃអង្គាសថវិការដល់ជនខ្សត់ខ្សោយ បានប្រារព្ធធ្វើពិធីខួបកំណើតឱ្យកូនប្រុសវ័យ15ឆ្នាំយ៉ាងអធិកអធម ខណៈដែលលោកស្រីនិងកូនប្រុសមិនបានរស់នៅជួបជុំគ្នានោះទេ ដោយកូនប្រុសត្រូវរស់នៅមើលថែរលោកយាជរានៅសៀមរាប ហើយលោកស្រីមករកស៊ីនៅភ្នំពេញ។ បើទោះជាលោកស្រីមានថវិការច្រើនសម្រាប់ផ្គត់ផ្គង់កូនប្រុសក៏ដោយ ក៏កូនប្រុសនៅតែសម្ដែងអារម្មណ៍ឯកានៅពេលលោកស្រីនិងកូនមិនបានរស់នៅជុំគ្នា។

ប្អូនប្រុស អេង ហេនប៊ុនធាន បានថ្លែងពីអារម្មណ៍ថា ប្អូនប្រុសនៅតែមានអារម្មណ៍ឯកោពេលខ្លួននៅសៀមរាបតែ2នាក់ជាមួយលោកយាយ ឯម្ដាយនៅឯភ្នំពេញខណៈដែលក្នុងមួយខែបានជួបគ្នាតែម្ដងទៅពីរដងប៉ុណ្នោះ។ ប្អូនប្រុសមានបំណងមករស់នៅភ្នំពេញជុំជាមួយលោកស្រីតែបណហដាលមកពីលោកយាយមិនអាចចោលភូមិស្រុក និងមុខរបរនៅទីនោះទើបប្អូនមិនអាចឡើងមកបាន។

យ៉ាងណាមិញប្អូននៅតែមានភាពកក់ក្ដៅនឹងក្ដីស្រឡាញ់របស់លោកស្រី ជាពិសេសនៅពេលដែលលោកស្រីមិនដែលភ្លេចពីថ្ងៃខួបកំណើតរបស់ខ្លួនដោយបានធ្វើខួបឱ្យប្អូនរាល់ឆ្នាំ ដូចជាកាលពីថ្ងៃទី 28 សីហា មុននេះជាដើម។ លោកស្រី ហេង រស្មីកន្និកា ដែលត្រូវបានគេស្គាល់ថាជាអ្នកជំនួញមួយរូបផងបានថ្លែងបញ្ជាក់ថា ពីមុនលោកស្រីគឺជាអ្នកបោះដុំទឹកសុទ្ធនៅខេត្តសៀមរាប តែលោកស្រីបានមកធ្វើជំនួញនៅភ្នំពេញ ដោយទុកមុខរបរនោះឱ្យម្ដាយនិងកូនប្រុសនៅទីនោះគ្រប់គ្រងនៅតាមខេត្ត ហើយដោយលោកស្រីមានក្រុមការងារផ្នែកសប្បុរសធម៌ផង ទើបលោកស្រីតែងតែចូលរួមជាសកម្ម មិនថាជាមួយកាកបាទក្រហមកម្ពុជា ជាមួយមណ្ឌលកុមារកំព្រា ជាមួយក្រុមជនពិការ និងសកម្មភាពជួយដល់សហគមន៍មួយចំនួនក្នុងរយៈពេលចុងក្រោយ។

លោកស្រីបន្តថា ទោះជាមមាញឹកយ៉ាងណាក៏ដោយក៏ឆ្លៀតមួយថ្ងៃពីរថ្ងៃដើម្បីប្រារព្ធធ្វើពិធីខួបកំណើតឱ្យកូនប្រុសនោះដែរដោយធ្វើជាលក្ខណៈទ្រង់ទ្រាយធំបែបនេះរាល់ឆ្នាំ។ ជាក់ស្ដែងដូចជាក្នុងឆ្នាំនេះអ្នកស្រីធ្វើខួបកំណើតឱ្យកូនប្រុស20តុតែម្ដង ដោយអញ្ជើញសុទ្ធតែអ្នកមានមុខមានមាត់នៅក្នុងសង្គម ហើយលោកស្រីនឹងមានគម្រោងយកកូនប្រុសមកនៅជាមួយក្រោយចប់ថ្នាក់វិទ្យាល័យ ហើយនឹងបង្រៀនឱ្យកូនប្រុសចេះចុះជួយនៅក្នុងកិច្ចការសង្គមផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here