ក្រុមហ៊ុន ម៊ួយឡេង ដឹកនាំបុគ្គលិកទៅទស្សនកិច្ចនៅខេត្តមណ្ឌលគិរី

0


កាលពីថ្ងៃទី 25 សីហា 2020 បានដឹកនាំបុគ្គលិកប្រមាណជាង50រូបដើរកំសាន្នតនៅក្នុងខេត្តមណ្ឌលគិរី ដើម្បីអបអរខួបកំណើតរបស់លោកស្រីអគ្គនាយិការនិងស្វាមី ដែលបានធ្វើពិធីរួមគ្នានឹងដំណើរកំសាន្តទៀតផង។ ដំណើររយៈពេលច្រើនថ្ងៃច្រើនយប់នោះបានបន្សល់នូវអនុស្សាវរីយ៍ជាច្រើនសម្រាប់បុគ្គលិកនៅក្នុងក្រុមហ៊ុនមួយនេះ។

អ្នកស្រី ស្រឿង វ៉ាន្នី អគ្គនាយិការក្រុមហ៊ុនបានថ្លែងបញ្ជាក់ថា ដោយសារតែអ្នកស្រីមានថ្ងៃកំណើតនៅថ្ងៃទី 25សីហា រៀងរាល់ឆ្នាំហើយស្វាមីអ្នកស្រីមានថ្ងៃកំណើតនៅថ្ងៃទី9ខែកញ្ញាដែលខិតជិតមកដល់ផងនោះ ទើបអ្នកស្រីសម្រេចយកដំណើរកំសាន្តមួយនេះជាឱកាសធ្វើខួបកំណើតរួមគ្នា ហើយនាំបុគ្គលិករបស់ក្រុមហ៊ុនធ្វើដំណើរកំសាន្តតែម្ដង។

ពិធីនោះក៏មានការធ្វើពិធីជប់លៀងប្បាយៗច្រើនលើកក្រៅបីដើរលំហែរកាយផងដែរ ខណៈដែលបុគ្គលិកទាំង50រូបនោះក៏ទទួលបានទូរស័ព្ទសេរីទំនើបម្នាក់មួយគ្រឿងជាកាដូរបន្ថែមជាការលើកទឹកចិត្តនោះផង។លោកស្រីនិងក្រុមការងារបានបញ្ចប់ដំណើរទស្សនកិច្ចកាលពីថ្ងៃទី 30 សីហា នៅក្នុងឆ្នាំ2020នេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here