ការពិតបែបនេះសោះទើបតារា Online ល្បីល្បាញ សុន កណ្ណិកា ងើបផុតពីជីវិតក្រីក្រ

0


នៅក្នងពិភព Online លោកជំទាវវ័យក្មេង សុន កណ្ណិកា ដែលមានស្វាមីជាមន្ត្រីផ្កាយ3 ក្នុងក្រសួងមហាផ្ទៃ ត្រូវបានគេទទួលស្គាល់ជាយូមកហើយថាជាបុគ្គលជោគជ័យទាំងស្នេហា មុខជំនួញ និងការចែករំលែកគន្លឹះល្អៗដល់មហាជន។ លោកជំទាវក៏ត្រូវបានគេដឹងថា ផ្ដើមចេញពីជីវិតតស៊ូក្រលំបាក និងជំនះនូវការបំបាក់ទឹកចិត្តជាច្រើនទម្រាំតែមានថ្ងៃនេះ។ ក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងផ្ទះតារា លោកជំទាវបានបង្ហាញពីគន្លឹះខ្លះៗដែលធ្វើឱ្យលោកជំទាវក្លាយជាបុគ្គលជោគជ័យ។

លោកជំទាវ សុន កណ្ណិកា អគ្គនាយិការក្រុមហ៊ុន SK Richest Attraction Co,;Ltd បានថ្លែងបញ្ជាក់ថា មនុស្សណាក៏មានទុក្ខនោះដែរ ហើយមនុស្សណាក៏មានបញ្ហានោះដែរ ប៉ុន្តែវិធីដើម្បីដោះស្រាយបញ្ហា គឺកុំយកអ្វីដែលជារឿងអាក្រក់ៗមកគិតខ្លាំងពេក ហើយត្រូវគិតពីអ្វីដែលល្អៗរបស់ខ្លួនឯង និងត្រូវមោទនភាពទៅនឹងអ្វីដែលខ្លួនមាន ជៀសជាងការស្រម៉ៃលើសពីសម្ថភាព ហើយធ្វើឱ្យជីវិតមានសម្ពាធ។ ម្ចាស់ Brand MadamK រូបនេះបន្តថាបើបុគ្គលគ្រប់រូបគិតតែចង់បាននូវអ្វីដែលមិនត្រូវបាន ហើយគិតតែប្រៀបធៀបខ្លួនឯងនឹងអ្វីដែលខ្ពស់ជាងខ្លួន នោះផ្លូវចិត្តរបស់មនុស្សនឹងស្មុគស្មាញរកដំណោះស្រាយមិនបាននោះឡើយ។ តែបើបុគ្គលនោះមោទនភាពនឹងអ្វីដែលខ្លួនមាន មិនថារបស់នោះមានតម្លៃតិចតួចប៉ុណ្នា ហើយមានទម្លាប់កុំគិតមុនពេលគេង និងមានទម្លាប់ដោះស្រាយបញ្ហាដោយខ្លួនឯង កុំពឹងការផ្ដល់យោបល់ពីអ្នកដ៏ទៃ នោះការគេចចេញពីបញ្ហានឹងកើតឡើង។

ការលើកឡើងរបស់លោកជំទាវ គឺជារឿងដដែលៗដែលហ្វេនៗភាគច្រើនធ្លាប់បានឮ តែគឺជាគន្លឹះដ៏សំខាន់ដើម្បីពង្រឹងផ្លូវចិត្តឆ្ពោះទៅរកជោគជ័យ។ អតីតក្មេងស្រីដែលរកស៊ី ប៉ាក់អាវអ៊ុតសៀវភៅនៅតាមចញ្ចើមថ្នល់រូបនេះបន្តថា ឱកាសជោគជ័យរបស់មនុស្សកើតចេញពីការតស៊ូ តែដើម្បីតស៊ូបានជោគជ័យគឺត្រូវតែមានកម្លាំងចិត្ត ហើយកម្លាំងចិត្តនេះរឹងមាំទៅបានអាស្រ័យទៅលើបុគ្គលទាំងឡាយ ចេះរំដោះខ្លួនពីបញ្ហា និភាពស្មុគស្មាញដែលបានប្រឈម។

គួរបញ្ជាក់ផងដែរថា លោកជំទាវ សុន កណ្ណិកា គឺជាម្ចាស់ Brand MadamK ដែលបច្ចុប្បន្នលោកជំទាវគឺជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាងធំមួយដោយមានតំណាងចែកចាយរហូតទៅដល់រាប់ម៉ឺននាក់ និងជាអ្នកចែករំលែកច្បាប់ស្រូបទាញវ័យក្មេងមួយរូប ដែលល្បីឈ្មោះក្នុងស្រទាប់មហាជន។

LEAVE A REPLY

Please enter your comment!
Please enter your name here