បើទោះជាការចំណាយកាន់តែច្រើនឡើងតែ បុរី VIP នៅតែបន្តមូលនិធិជួយសង្គ្រោះ និង ទ្រទ្រង់ជីវភាពបងប្អូនរងគ្រោះពីគ្រោះធម្មជាតិ នៅក្នុងបុរី

0

មិនមែនត្រឹមតែទីតាំងបុរី VIP តែមួយទេ ដែលរងគ្រោះពីការបាក់ទំនប់នៅគីរីរម្យ ស្របជាមួយឥទ្ធិពលព្យុះ ដែលបណ្ដាលអអោយធ្លាក់ភ្លៀងជាប់ៗគ្នារហូតលិចភាគខាងត្បូងខ័ណ្ឌដង្កោ ទីតាំងស្ទើរតែទាំងអស់នៅក្នុងតំបន់នោះរួមមាន បុរីពិភពថ្មីគួរស្រូវ៣ ផ្សារព្រែកជ្រៃ និងបុរីធំៗជាច្រើនផ្សេងទៀតដែលស្ថិតនៅក្នុងតំបន់នោះក៏លិចលង់ខ្លាំងដែរ។ យ៉ាងណាមិញ នៅក្នុងតំបន់ដែលលិចលង់ដោយគ្រោះធម្មជាតិនោះ គេឃើញក្រុមការងាររបស់ បុរី VIP ហាក់ដុតដៃដុតជើងក្នុងការជួយសង្គ្រោះអ្នករងគ្រោះគួរអោយសរសើរជាងគេចាប់តាំងពីមានទឹកជំនន់ជន់លិច ដោយមកទល់នឹងល្ងាចថ្ងៃទី១៨ តុលា ឆ្នាំ២០២០ ក្រុមហ៊ុនមួយនេះ បានទាំងប្រកាសថានឹងបន្តបញ្ចេញមូលនិធិ ដើម្បីសង្គ្រោះជួយដល់ពលរដ្ឋ ដែលរងគ្រោះ ដោយមិនគិតពីតួលេខចំណាយនោះផង។

យោងតាមការបង្ហោះនៅលើផេក អ្នកស្រី ម៉ម សុម៉ាលី និង ផេកផ្លូវការរបស់ក្រុមហ៊ុនបុរី VIP គឺមិនមែនត្រឹមតែបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុនប៉ុណ្ណោះទេ ដែលបង្ហាញការយកចិត្តទុកដាក់ចំពោះពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិមួយនេះ គឺសូម្បីតែអគ្គនាយកទាំងពីរ គឺលោក ហម រ៉ន និង លោក វន វណ្ណៈ ដែលជាម្ចាស់គម្រោង ក៏ត្រូវគេឃើញឈរជើងដាច់បាយដាច់ទឹកជាមួយនឹងជនរងគ្រោះ ចាប់តាំងពីស្ថានភាពទឹកជំនន់ជន់លិច មកទល់នឹងពេលនេះផងដែរ។ អគ្គនាយកទាំងពីរបានបញ្ចេញនូវមូលនិធិជាច្រើន ក្នុងការរៀបចំទូកជួយសង្គ្រោះ រៀបចំទីទួលសុវត្ថិភាពអោយអ្នករងគ្រោះស្នាក់នៅ និងផ្គត់ផ្គង់នូវស្បៀងអាហារជួយដល់ជនរងគ្រោះនោះផងដែរ។ ក្រុមហ៊ុនក៏ត្រូវគេឃើញបរិច្ចាគជួយដល់ក្រុមអ្នកជួយសង្គ្រោះរបស់សាលាក្រុង របស់ខ័ណ្ឌ និង ជួយឧបត្ថម្ភរដ្ឋាភិបាល ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងជួយគ្រោះធម្មជាតិនេះផងដែរ។ នៅក្នុងជំនួបសួរសុខទុក្ខ និង ប្រគល់ស្បៀងជូនដល់ជនរងគ្រោះកាលពីពេលថ្មីៗ លោក វន វណ្ណៈ និង លោក ហម រ៉ន អគ្គនាយកក្រុមហ៊ុន សុទ្ធតែបានអះអាងថា ក្រុមហ៊ុនឹងនៅតែបន្តបញ្ចេញកញ្ចប់ថវិកាជួយដល់ក្រុមជួយសង្គ្រោះ និង បន្តផ្ដល់ស្បៀង នៅក្នុងស្ថានភាពនេះ ដរាបណាបញ្ហាគ្រោះធម្មជាតិមួយនេះនៅតែបន្ត។

នៅលើគណនីហ្វេសប៊ុក លោកស្រី ម៉ម សុម៉ាលី ប្រធានអង្គការល្បីឈ្មោះមួយ ក៏បានបង្ហាញការកោតសរសើរពីសកម្មភាពដែលដុតដៃដុតជើង របស់អគ្គនាយកទាំងពីរ ចាប់តាំងពីស្ថានភាពគ្រោះទឹកជំនន់បង្កការប៉ះពាល់នៅក្នុងខ័ណ្ឌដង្កោនោះផងដែរ ដែលផ្ទុយពីការផ្សាយបំផ្លើសមួយចំនួនដែលថា មានកម្មករខ្លះស្ទើរអត់បាយ ដោយសារតែគ្មានការជួយសង្គ្រោះ និង ខ្លាចចេញមកមិនដឹងបាយទឹកនៅឯណានោះ។ លោក វន វណ្ណៈ ម្ចាស់គម្រោងធ្លាប់បានប្រកាសថា ក្រុមជួយសង្គ្រោះរបស់បុរី នៅតែបន្តសហការជាមួយក្រុមសង្គ្រោះរបស់រដ្ឋាភិបាលក្នុងការជួយសង្គ្រោះ និង ស្វែងរកអ្នកលិចលង់នៅក្នុងបុរី ដើម្បីទទួលអោយស្នាក់នៅនៅទីទួលសុវត្ថិភាព និង ផ្គត់ផ្គង់ស្បៀងអាហារជូន ដូច្នេះប្រសិនបើមានការលើកឡើងថា មានអ្នកលិចទឹកណាម្នាក់មិនហ៊ានចេញ ហើយស៊ូសម្ងំព្រោះគ្មានការជួយសង្គ្រោះ នោះគឺជាបំផ្លើសខុសពីភាពជាក់ស្ដែងទាំងស្រុង ដោយសារតែតាំងពីមានបញ្ហាលិចលង់ គឺទោះជាក្រុមជួយសង្គ្រោះរបស់បុរីមានការខ្វះចន្លោះ ក៏ទូកជួយសង្គ្រោះរបស់ខ័ណ្ឌ និង របស់សាលាក្រុង ដុតដៃដុតជើងជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ដែរ។ លោកបានទាំងប្រកាសថា មិនត្រឹមតែទទួលតែអ្នករងគ្រោះដែលស្ថិតនៅក្នុងបុរីប៉ុណ្ណោះទេ សូម្បីគ្រួសារកម្មករ និងអ្នករងគ្រោះដទៃទៀត ក៏ក្រុមហ៊ុនបន្តជួយសង្គ្រោះផងដែរ។ ទាំងនេះហើយទើបជារឿងគួរអោយសរសើរមួយ នៅក្នុងកាលៈទេសៈនេះ ដើម្បីជួយសង្គ្រោះបន្ថែមពីលើការយកចិត្តទុកដាក់របស់រដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here