ព្រះព្រហ្មវិជ្ជា នីមុន្នីរ៉េត ត្រៀមអង្ករទាំងតោនតែម្ដងដើម្បីជួយជនរងគ្រោះ

0

នៅលើផេកផ្លូវការរបស់ព្រះតេជគុណ នី សុវណ្ណមុន្នីរ៉េត ព្រះអង្គបានសរសេរគួរអោយសរសើរថា”ខ្ញុំព្រះករុណាអាត្មាភាពព្រះព្រហ្មវិជ្ជា នីសុវណ្ណមុនីរ៉េត ជាសមាជិកកុដិ២៤វត្តនាគវ័ន។ ថ្ងៃនេះអាត្មាភាពបានបរិចា្ចគទេយ្យទានបន្តិចបន្តួចដើម្បីជួយទៅដល់ញាតិញ៉ោមដែលពួកគាត់ជួបប្រទះនូវបញ្ហាគ្រោះទឹកជំនន់ដែលមានការខ្វះខាតយ៉ាងខ្លាំងដើម្បីជួយសម្រួលដល់ជីវភាពរបស់ពួកគាត់បានខ្លះ។ ដោយសារតែហេតុដូច្នេះហើយខ្ញុំព្រះករុណាក៏បានគិតថានេះគឺជាការចែករំលែកដល់គ្នាទៅវិញទៅមកក្នុងគ្រាលលំបាក។ហើយបច្ច័យទាំងអស់នេះក៏បានមកពីញាតិញ៉ោមពុទ្ធបរិសទ័្ធផង។បុណ្យកុសលទាំងអស់នេះ អាត្មាភាពសូមចែកបុណ្យដល់ញាតិញ៉ោមទាំងអស់ឲ្យបានចំណែកបុណ្យស្មើៗគ្នា។ សូមអនុមោទនា🙏🙏🙏”។ អ្វីដែលគួរអោយកត់សម្គាល់ គឺជំនួយជាអង្កររបស់ព្រះអង្គក្នុងការជួយលើកនេះ គឺមានចំនួនច្រើនតោន ដោយព្រះអង្គក៏ស្វាគមន៍ចំពោះ អ្នកមានបញ្ហាខ្វះខាតនៅក្នុងកាលៈទេសៈនេះ ដើម្បីអោយមកទទួលយកជំនួយដោយផ្ទាល់ផងដែរ។ នេះគឺជាទឹកចិត្តមួយដ៏គួរអោយសរសើរ ដែលព្រះអង្គបានរួមចំណែកយ៉ាងយកចិត្តទុកដាក់ ក្នុងការជួយសម្រួលដល់ការលំបាករបស់អ្នករងគ្រោះ ដែលការលះបង់នេះ គឺពោរពេញដោយទឹកចិត្តសប្បុរសធម៌ ក្នុងពេលដែលស្ថានភាពប្រទេសត្រូវការចូលរួមពីគ្រប់សប្បុរសជន។

គួរបញ្ជាក់ផងដែរថា មុននេះបន្តិចព្រះអង្គ នី សុវណ្ណមុន្នីរ៉េត ទើបតែបានចុះទៅចែកថវិកា អង្ករ និង សម្ភារៈមួយចំនួនដល់អ្នកលិចទឹកដោយផ្ទាល់ប៉ុណ្ណោះ ទើបម្នាក់ៗមានការកោតសរសើរពីព្រះអង្គយ៉ាងខ្លាំង ដែលព្រះអង្គមានទឹកចិត្តលះបង់ជាច្រើនម្ដងហើយម្ដងទៀត ដោយព្រះអង្គបញ្ជាក់ថា បានត្រៀមថវិកាដែលញាតិញោមពុទ្ធបរិស័ទមកចូលបុណ្យ ដើម្បីទិញជាអង្ករ និង សម្ភារៈជាច្រើនដើម្បីចែកជូនបន្តបន្ទាប់ ពោលគឺព្រះអង្គនឹងបន្តចែកដោយមិនកំណត់តាមលទ្ធភា ពជាក់ស្ដែងបន្ថែមទៀត រហូតដល់គ្រោះធម្មជាតិនៅកម្ពុជា ត្រូវបញ្ចប់។ ព្រះអង្គក៏បួងសួងអោយប្រទេសកម្ពុជា ឆាប់បានរួចផុតពីគ្រោះធម្មជាតិ ដែលកំពុងយាយីនេះផងដែរ និងស្នើអោយពលរដ្ឋដែលរងគ្រោះយកចិត្តទុកដាក់អោយបានខ្លាំង ក្នុងស្ថានភាពប្រឈមនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here