មិនថាទៅដល់ទីណា លោកជំទាវឧកញ្ញា ស្រី ណារួម ហៅ ម៉ែរួយ ដែលគ្រប់គ្នាស្គាល់ថាជាអគ្គនាយិការក្រុមហ៊ុន Rouy Infinity ដែលពោពេញទៅដោយចិត្តជ្រះថ្លាតែងតែលៃលកពេលវេលាទៅចែករំលែកក្ដីស្រឡាញ់ និងអំណោយគ្រប់ទិសទីឱ្យតែទីណាមានទុក្ខលំបាក ទីនោះតែងតែមានម៉ែរ៉ួយ ផ្ដល់ជំនួយតិចក្ដីច្រើនក្ដីតាមលទ្ធភាពដែលជា ពិសេសនៅក្នុងកំឡុងពេលទឹកជំនន់គេឃើញជំទាវឧកញ្ញារូបនេះស្វាត់ស្វែងបណ្ដែតបណ្ដោយខ្លួនក្នុងទឹកលីសែងអំណោយជូនដល់ជនរងគ្រោះផ្ទាល់ៗមិនខ្លាចនឿយហត់។ ហើយថ្មីៗនេះដែរដោយ លំបាកភ្នែក និង មើលឃើញពីកង្វះខាតនូវរថយន្តសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ម៉ែ រួយ បានប្រគល់ជូននូវរថយន្តពេទ្យថ្មីសន្លាងមួយគ្រឿងភ្លាមៗដល់ទីតាំងពេទ្យខាងលើប្រយោជន៍ ដើម្បីបានជួយដឹកអ្នកជំងឺយកទៅសង្រ្គោះបន្ទាន់។នេះជាគុណបំណាច់មួយដែលមហាជនសរសើរ ហើយជាលើកទី១ដែលអ្នកគ្រូបង្ហាញទឹកចិត្តដ៍ល្អដើម្បីជាតិ។

ដោយមើលឃើញពីភាពចាំបាច់បន្ទាន់ម៉ែរួយ​និងក្រុម​ហ៊ុន​រួយអុិនហ្វីនិធី​ បានបរិច្ចាក​ឡានសង្គ្រោះបន្ទាន់តម្លៃជិត20000$ ជួយដល់មន្ទីរពេទ្យបង្អែក​ អូរជ្រៅ​ ខេត្តបន្ទាយមានជ័យ។ សណ្តានចិត្តនេះធ្វើអោយប្រជាជននៅតំបន់មន្ទីរពេទ្យ ក៏ដូចជាអ្នកស្រុកអូរជ្រៅ និងខេត្តបន្ទាយមានជ័យទាំងមូលមានការអររំភើបហើយកក់ក្តៅដែលបានឡានពេទ្យ១គ្រឿងយ៉ាងថ្មីមួយទុកប្រើប្រាស់ជួយដល់សង្គមនិងអ្នកស្រុកភូមិ។នេះពិតជាមហាមានទឹកចិត្តដែលម៉ែ រួយនៅតែមើលមិនរំលងភាពលំបាករបស់ជនរួមជាតិ។

ម៉ែ រួយតាំងពីដើមឡើយមុនមានងារជាឧកញ្ញា រមែងចូលរួមជួយការងារសង្គមតាំងពីដើមរៀងមក។អ្នកគ្រូធ្លាប់មានខ្សែជីវិតតស៊ូខ្លាំងគ្រាជាអ្នកបម្រើការងារនៅប្រទេសថៃ។មានអតីតកាលពុះពារបែបនេះហើយទើប ម៉ែរួយ យល់យ៉ាងច្បាស់អំពីភាពកម្សត់។អោយតែទៅដល់ទីណាកន្លែងណា ម៉ែ រួយមិនភ្លេចចែកទានសាងបុណ្យទុកជាកុសល់។សាងបុណ្យអំពើល្អបុណ្យតាមជួយយូរឬឆាប់។ដូចនេះយើងគាប់បន្តបង្ហាញអ្វីដែលជាទង្វើល្អអោយសង្គមចងចាំជាងបង្ហាញភាពអសកម្មនាំអោយមានការរិះគន់។

LEAVE A REPLY

Please enter your comment!
Please enter your name here