ក្នុងបេសកម្មដើរកម្សាន្តជាលក្ខណៈគ្រួសាររបស់ លោក ផាត់ តារារដ្ឋ និង ក្រុមការងារផ្ទះតារា លោកបានចែករំលែកពីបទពិសោធន៍យ៉ាងសាមញ្ញ ក្នុងការទៅដើរកម្សាន្តនៅតាមតំបន់ទេសចរណ៍ផ្សេងៗ ហើយមិនបាច់ខ្វល់រឿងចំណាយច្រើន ឬ វង្វេងទីតាំងមិនស្គាល់កន្លែងស្អាតៗ ល្អៗនោះទេ ពោលគឺគ្រាន់តែជ្រើសយកដំណើរកម្សាន្តជាមួយក្រុមហ៊ុនទេសចរណ៍ គឺជាកាត់ចំណាយមួយដ៏ខ្ពស់។ លោក និង ក្រុមការងារបានជ្រើសយកដំណើរកម្សាន្តទៅកាន់ទឹកធ្លាក់ថ្មរូង ដែលស្ថិតនៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ ទឹកធ្លាក់៩ជាន់ក្នុងខេត្តកំពត និង តំបន់កម្សាន្តជាច្រើនទៀត កាលពីថ្ងៃទី២១ មិថុនា ឆ្នាំ២០២៦ ដោយចំណាយត្រឹមតែ៣០ដុល្លារ ហើយក្រុមហ៊ុនរ៉ាប់រងមួយចប់ បូករួមទាំងអាហារហូបចុក។

លោក ផាត់ តារារដ្ឋ បានបញ្ជាក់ក្រោយជ្រើសដំណើរកម្សាន្តនោះថា ៣០ដុល្លារចាក់តែសាំងទៅកាន់តំបន់ទាំងនោះមិនបានផង តែក្រុមហ៊ុនទេសចរណ៍ខ្មែរសែលហ្វី Khmer Selfie បែរជាអាចដឹកនាំអ្នកទេសចេណ៍ក្នុងតម្លៃត្រឹមតែ៣០ដុល្លារ ហើយផ្ដល់អាហារគ្រប់ពេល បូករួមទាំងនាំភ្ញៀវរាំលេង ច្រៀងលេង និង ធ្វើសកម្មភាពសប្បាយទាំងនៅលើឡាន និង ពេលទៅដល់កន្លែងចុះកម្សាន្តគ្រប់ពេល ដែលលោកយល់ថា ទទួលបានបរិយាកាសខុសពីចាយលុយដើរខ្លួនឯង។ សំខាន់ក្រុមហ៊ុននេះ មានអ្នកមគ្គុទេសន៍ច្បាស់លាស់ មានជំនាញនាំសប្បាយ ហើយអ្នកបើកបររថយន្តក្រៅពីបើកបរបានល្អ ក៏មានសុជីវធម៌ និង មានអធ្យាស្រ័យខ្ពស់ ជាមួយភ្ញៀវគ្រប់សណ្ឋាន។

លោកថា ដឹកនាំក្រុមដើរលេងម្ដងៗ លោកត្រូវចំណាយខ្ពស់ ហើយប្រឈមនឹងពិបាករកកន្លែងដើរទៀត តែពេលជ្រើសដើរទេសចរណ៍ជាមួយក្រុមហ៊ុនមួយនេះ គឺចំណាយតែចំនួនទឹកប្រាក់ដែលគោលដៅបានកំណត់គឺបបូរមួយចប់ ដែលអាចនិយាយបានថា អ្នកមិនសូវមានលុយក៏មានឱកាសបានដើរទៅលេងនៅកន្លែងប្លែកៗ ហើយមិនភ័យរឿងចំណាយពេលវេលាតែរង្វេងមិនបានទៅដល់គោលដៅច្រើន។ លោកចាប់អារម្មណ៍ឃើញថា អ្នកនាំផ្លូវរបស់ ខ្មែរសែលហ្វី សុទ្ធតែពូកែដឹកនាំអ្នកទេសចរណ៍ អោយបង្កើតបរិយាកាសរីករាយ សាមគ្គីក្នុងក្រុម និង នាំអ្នកទេសចរណ៍ទៅកន្លែងស្អាតៗដូចដែលបានបង្ហាញក្នុងតារាង ដែលអាចនិយាយបានថាគឺជាចលករជំរុញអោយទេសចរណ៍ក្នុងស្រុកក្លាយជាទីចាប់អារម្មណ៍។ លោកទទូចអោយអ្នកចង់ទៅកន្លែងនានានៅប្រទេសកម្ពុជា គួរងាកពីការប្រើឡានខ្លួនឯង ឬ ជួលឡានគេមកជិះ ដែលត្រូវចំណាយខ្ពស់ មកជាទិញកញ្ចប់ទេសចរណ៍ដែលក្រុមហ៊ុនប្រកាសនៅលើផេកនោះវិញ ដើម្បីបានស្គាល់ពីទីតាំងប្លែកៗ ស្អាតៗ សប្បាយៗ ហើយចំណាយតិចតួច ដែលមិនធ្វើអោយអ្នកដើរកម្សាន្តខ្វល់រឿងចំណាយខ្ពស់ក្រោយពេលដើរកម្សាន្ត។

ជាក់ស្ដែងក្នុងដំណើរទៅដល់ទឹកធ្លាក់ថ្មរូង ទឹកធ្លាក់៩ជាន់ និង ចម្ការផ្លែឈើនៅខេត្តព្រះសីហនុ កំពត និង កំពង់ស្ពឺ គឺចេញដំណើរតាំងពីព្រលឹមវិលល្ងាច គឺចំណាយតែ៣០ដុល្លារប៉ុណ្ណោះ តែហូបឆ្ងាញ់ សប្បាយពេញមួយថ្ងៃ ហើយបានលម្ហែទៅដល់ទីតាំងល្អៗ។ លោកថា នៅលើផេក Khmer Selfie Tours Co.,LTD មានបង្ហាញពីគម្រោងទៅកាន់តំបន់នានាស្ទើរជារៀងរាល់ថ្ងៃ ជាមួយនឹងតម្លៃធូរដែលគ្រប់គ្នាមិនពិបាកខ្ចះលទ្ធភាពទៅលេង ហើយក្រុមហ៊ុនក៏ទទួលរៀបកញ្ចប់ទេសចរណ៍តាមការចង់បានផងដែរ អោយតែមានគ្នាចាប់ពី១០នាក់ឡើងទៅ។

លោកអ្នកអាចឆែកមើលផេក Khmer Selfie Tour Co.,LTD ដើម្បីដឹងពីព័ត៌មានត្រូវទៅណាមកណា ដែលលោកអ្នកនឹងឃើញទាំងគម្រោងដើរកម្សាន្តក្នុងស្រុក និង ក្រៅស្រុក ហើយក្នុងតម្លៃទាបជាក្រុមហ៊ុនទេសចរណ៍មួយចំនួនដាច់ឆ្ងាយ ប៉ុន្តែសេវាកម្មល្អ មានគុណភាព ដែលធ្វើអោយក្រុមផ្ទះតារាតែងតែជ្រើសដើរកម្សាន្ត។ លោកអ្នកក៏អាចទាក់ទងតាមរយៈតេលេក្រាម 012400116 ផងដែរ។
ទំនាក់ទំនងព័ត៌មាន
Page: Khmer Selfie Tours Co.,LTD
Telegram: 012400116

LEAVE A REPLY

Please enter your comment!
Please enter your name here