លោក ថេង ស៊ុក និងអ្នកស្រី សុខ ចន្ថា គឺជាអនិកជនខ្មែររស់នៅប្រទេសបារាំង និងជាសប្បុរសជនដែលតែងតែចូលរួមបរិច្ចាគថវិកាជួយឧបត្ថម្ភដល់សកម្មភាពមនុស្សធម៌ និង មណ្ទលកុមារកំព្រាផ្សេងៗនៅក្មុងប្រទេកម្ពុជាដូចភ្លៀងរលឹម។
ដោយលែកកាលពីថ្ងៃទី 26 ខែកក្កដាឆ្នាំ 2026 មុននេះលោក ផេង ស៊ុក និងអ្នកស្រី សុខ ចន្ថា ព្រមទាំកូនចៅបានរៀបចំកម្មវិធីសម្ពោធសមិទ្ធដែលខ្លួនបានក៏សាងយ៉ាងអធិកអធនៅក្នុង សាលាបឋមសិក្សា និង អនុវិទ្យាល័យ ហ៊ុនសែន ប្រាសាទ លើទឹកដីស្រុកស្អាង ខេត្តកណ្ដាល។
លោកស្រី សុខ ចន្ថា លើកឡើងថាមូលហេតុ ដែលលោស្រីមកជួយសាលាមួយកន្លែងនេះ ព្រោះមើលឃើញពីផលលំបាករបស់ក្មេងៗដែលបានសិក្សានៅក្នុងសាលាបឋមសិក្សា និង អនុវិទ្យាល័យមួយកន្លែងនេះយ៉ាងខ្លាំង នៅពេលរដូវសារភ្លៀងលិចស្រុកភូមិអស់តែម្ដង ដោយក្មេងៗគ្មានកន្លែងរត់លេង គ្មានកន្លែងក្នុងការសិក្សាអីបានល្អត្រឹមត្រូវ អញ្ចឹងហើយទើបឲ្យលោកស្រីសម្រេចចិត្តជាមួយនឹងស្វាមីចំណាយថវិកាផ្ទាល់ខ្លួនក្នុងការចាក់ដីបំពេញក្នុងសាលាមួយរាប់ពាន់ឡានដើម្បីឲ្យបឋមសិក្សា និង អនុវិទ្យាល័យមួយកន្លែងនេះមានកម្ពស់ខ្ពស់ពីទឹក ងាយស្រួលអោយក្មេងៗ រៀនសូត្យបានស្រួលផង។ មិនត្រឹមតែចាក់ដីទេ លោកស្រីក៏ជួសជុលនៅក្នុងបន្ទប់សិក្សាឲ្យស្អាតឡើងវិញ សាងសងបន្ទប់ទឹកជាច្រើនបន្ទប់ផ្សេង។ នៅក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័ ហ៊ុន សែន ប្រាសាទ លោកស្រីក៏ទើបតែសម្ពោធសមិទ្ធផលថ្មីបន្ថែមទៀតគឺការកសាងព្រះពុទ្ធរូបក៏ដូចជារូបសំណាក់ ព្រះបាទជ៏យវរន្ម័ទី 7 រូបសំណាក់លោកតា ក្រម ងុយ និងរូបសំណាក់ជាច្រើនផ្សេងៗទៀតដែលជាទីសក្ការៈសម្រាប់ក្មេងនៅក្នុងសាលារៀនមួយនេះបានយល់ដឹង។
គួរបញ្ជាក់ផងដែរថានេះមិនមែនជាលើកទីមួយទេដែលលោកស្រី នឹងស្វាមីបានធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសាលារៀនមួយកន្លែងនេះកន្លងមកលោកស្រីបានជួយទៅដល់កន្លែងផ្សេងៗទៀតរាប់មិនអស់ទៅហើយ។








































ឲ







